មក​ដឹង​ប្រវត្តិ​ បេក្ខភាព​ទាំង ​៦ ​រូប​​ក្នុង​កម្មវិធី​The Voice Kids Cambodia

  • 2017-10-15 03:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ The Voice Kids Cambodia រដូវ​កាល​ទី​១​ត្រូវ​បាន​បញ្ចប់​កាល​ពី​យប់​មិញ​ក្នុង​ចំណោម​បេក្ខជន​ និង​បេក្ខនារី​ចំនួន​៦ រូប​ មកពី​រាជធានី​ខេត្ត​​ខុស​ៗ​គ្នា​។ ដើម្បី​ឲ្យ​ជ្រាប​កាន់​តែ​ច្បាស់​ថ្ងៃ​នេះ​ Sabay សូម​លើក​យក​ប្រវត្តិ​ខ្លះ​ៗ​ទាក់​ទាំង​​បេក្ខភាព​ទាំង​៦​រូប​​មក​បង្ហាញ​ជូន​​ដូច​ខាង​ក្រោម​នេះ​៖​

១/ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី​ The Voice Kids Cambodia រដូវ​កាល​ទី​១​ កុមារា ពេជ្រ ថៃ ​ជា​ក្មេង​ម្នាក់​ដែល​រស់​នៅ​ក្នុង​ជីវភាព​ក្រី​ក្រ​​​ នៅ​ភូមិជ្រៃ​១ ឃុំជ្រៃ​ ស្រុក​មោងឬស្សី​ ខេត្ត​បាត់​ដំបង ។ ពេជ្រ ថៃ មាន​អយុ​១២​ឆ្នាំ​ រៀន​ថ្នាក់​ទី ៧ នៃ​​អនុវិទ្យាល័យ​ម្រះ​ព្រៅ ដោយ​ស្នាក់​នៅ​ជាមួយ​ជីដូន​ ព្រោះ​ ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​ជាង​ ២៥ ឆ្នាំ​មក​ហើយ​ នៅ​ថ្ងៃ​ប្រឡង​កម្ម​វិធី​ខាង​លើ​កុមារា រូប​នេះ​ត្រូវ​លោក​ពូ​ និង​អ្នក​មីង​ជា​អ្នក​ជូន​មក​។

២/ កុមារី​ ឃុយ ម៉ីហៀង ​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ស្ពឺ​ មាន​អាយុ ១២ ឆ្នាំ រៀន​ថ្នាក់​ទី​៦ ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​កម្សត់​រស់​នៅ​ជាមួយ​ម្ដាយ​ ជា​ស្ត្រី​មេម៉ាយ​ ប្រកប​របរ​ជា​អ្នក​​លក់​នំ​ក្រូច​ នំអន្សម ចេក​ចៀន​ជា​ដើម​។ ម៉ីហៀង ត្រូវ​បាន​ឪពុក​ស្លាប់​ចោល​តាំង​ពី​នាង​នៅ​តូច​ម្ល៉េះ​ ។ កន្លង​មក​កុមារី​រូប​នេះ​ធ្លាប់​និយាយ​នៅ​លើ​ឆាក​ប្រឡង​ថា​ ខ្លួន​ពិត​ជា​ស្រឡាញ់​អ្នក​ម្ដាយ​ខ្លាំង​ណាស់​សូម្បី​តែ​ជីវិត​ក៏​អាច​លះ​បង់​ជូន​អ្នក​មាន​គុណ​បាន​ដែរ​ សម្ដី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជា​ច្រើន​រំភើប​មិន​ស្ទើរ​នោះ​ទេ​។

​​៣/ កុមារា ឡុង លីគ័ង្គ ​មាន​អាយុ​ ៩​ឆ្នាំ រៀន​ថ្នាក់​ទី ៣ មក​ពី​ខេត្ត​តាកែវ។ មាន​ម្ដាយ​ជា​កម្មករ​រោងចក្រ ឯ​ឪពុក​ជា​អ្នក​បើក​ឡាន​ដឹក​កម្មករ​រោង​ចក្រ។ ម្ដាយ​មិន​ចង់​ឲ្យ​មក​ប្រលង តែ​លី គ័ង្គ បាន​ជំរុញ​ម្ដាយ​ដោយ​និយាយ​ថា មាន​អី​ច្រើន​អស់​តែ ១ម៉ឺន​រៀល​តើ។ ការ​ចេះ​ច្រៀង គឺ​ហាត់​រៀន​ខ្លួន​ឯង​ច្រៀង​តាម​ទូរសព្ទ​ដៃ។ អនាគត​ចង់​ធ្វើ​ជា​តារា​ចម្រៀង​អាជីព​មួយ​រូប។

៤/ រ៉ន ចាន់ឌីន អាយុ ១២​ឆ្នាំ រៀន​ថ្នាក់​ទី ៦ នៅ​ខេត្ត​កំពង់​ស្ពឺ មក​ប្រឡង​ក្នុង​កម្មវិធី​ The Voice Kids Cambodia រដូវ​កាល​ទី​១​មាន​ម្ដាយ​ជា​អ្នក​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ឡើង​មក​ប្រឡង​ ព្រោះ​យល់​ថា​កូន​ស្រី​ខ្លួន​ច្រៀង​ពីរោះ​ និង​មាន​ទេពកោសល្យ​​ផ្នែក​ចម្រៀង​តាំង​ពី​អាយុ​ ៥ ទៅ ៦ ឆ្នាំ​មក​ម្ល៉េះ​។

៥/ ​កុមារី ណូ សូស៊ីវហេង អាយុ ៧​ឆ្នាំ រស់​នៅ​រាជ​ធានី​ភ្នំ​ពេញ ​ជា​សិស្ស​ម្នាក់​រៀន​នៅ​សាលា​ឯក​ជន​ដ៏​ល្បី​​ឈ្មោះ​មួយ​លំដាប់​អន្តរជាតិ ។

៦/កុមារី សុខ សុជាតា មាន​​អាយុ ១២​ឆ្នាំ រៀន​នៅ​អនុវិទ្យាល័យ​វត្ត​ដំបូល​ខ្ពស់ ថ្នាក់​ទី ៧B2 នៅ​រាជធានី​ភ្នំពេញ​។ មាន​ប៉ា​ជា​ជាង​អគ្គិសនី និង​ម៉ាក់​លក់​ដូរ​ឥវ៉ាន់​ចាប់ហួយ​បន្តិច​បន្តួច។

ចុចអាន៖មិន​ធម្មតា​ ពេជ្រ ថៃ លើក​ពាន​ជាមួយ​ដំណើរ​កម្សាន្ត​​ក្រៅ​ប្រទេស​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម