ក្មេងប្រុសវៀតណាម អាយុ៣ឆ្នាំ ជិះលើសត្វពស់ថ្លាន់ដ៏ធំ ដោយមិនញញើតបន្តិចសោះ

  • 2017-10-15 03:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​បង្ហាញ​ឲ្យ​ឃើញ ក្មេង​ប្រុស​ជនជាតិ​វៀតណាម អាយុ​៣ឆ្នាំ​ម្នាក់ ជិះ​នៅ​លើ​សត្វ​ពស់​ថ្លាន់​ដ៏​ធំ​មួយ​ក្បាល ដោយ​មិន​មាន​ភាព​ភ័យខ្លាច ឬ​ញញើត​សូម្បី​តែ​បន្តិច ខណៈ​ប្រទេស​វៀតណាម​កំពុង​ជួប​គ្រោះ​ទឹកជំនន់។

សត្វ​ពស់​ថ្លាន់​ដ៏​ធំ​នោះ​មាន​ប្រវែង ៦ម៉ែត្រ ជា​សត្វ​ចិញ្ចឹម​របស់​គ្រួសារ​ក្មេង​ប្រុស​ខាងលើ ដែល​ស្ថិត​នៅ​ខេត្ត Thanh Hoa ភាគ​ខាងជើង ប្រទេស​វៀតណាម។

ក្រោយ​ពេល​វីដេអូ​នោះ​បាន​បង្ហោះ​ទៅ​លើ​បណ្ដាញ​សង្គម​រួច​មក ក៏​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​អះអាង​ថា វា​គ្រាន់​តែ​ជា​វីដេអូ​កាត់​ត​ប៉ុណ្ណោះ ប៉ុន្តែ​គ្រួសារ​ក្មេង​ប្រុស​ខាង​លើ បាន​ឆ្លើយ​តប​ថា​វា​ជា​ការ​ពិត។

ម្ដាយ​មីង​របស់​ក្មេង​ប្រុស​ខាង​លើ មាន​ឈ្មោះ​ថា An Nguyen ប្រាប់​ឲ្យ​ដឹង​ថា ពស់​ថ្លាន់​នោះ​មាន​ទម្ងន់​រហូត​ដល់​ទៅ ៨០គីឡូក្រាម​ឯណោះ ហើយ​គ្រួសារ​នេះ​បាន​ចិញ្ចឹម​វា អស់​រយៈពេល ៤ឆ្នាំ​មក​ហើយ និង​អះអាង​ថា​វា​ស្លូត​ទៀត​ផង។ អ្នកស្រី An Nguyen បាន​បន្ថែម​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​មាន​ភ្លៀង និង​ទឹក​ជន់​លិច ទើប​ពួកគេ​ប្រលែង​ពស់​នោះ​ចេញ​ក្រៅ​តែម្ដង។

គួរ​រំលឹក​ឲ្យ​ថា គ្រោះ​ទឹកជំនន់ បាន​វាយ​ប្រហារ​លើ​ប្រទេស​វៀតណាម បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៥៤នាក់​ស្លាប់​បាត់​បង់​ជីវិត និង​ជន់​លិច​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង​ទៀត​ផង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង