Crystal Palace រង់​ចាំ​ ៧៣១ នាទី ដើម្បី​ស្គាល់​រសជាតិ​គ្រាប់​បាល់​ទី១​

  • 2017-10-15 04:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Crystal Palace ស្គាល់​ជ័យជម្នះជា​លើក​ដំបូង​បំផុត​នៅ​ក្របខ័ណ្ឌ EPL នា​រដូវ​កាល​នេះ បន្ទាប់​ពី​យក​ឈ្នះ​ Chelsea ក្នុង​ទឹកដី​ទាំង​ប្រផុតប្រផើយ ដោយ​លទ្ធផល ២-១ បន្ទាប់​ពី​ខ្សែ​ការពារ​ក្រុម​តោខៀវ ​Cesar Azpilicueta ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង មុន​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ក្រុម​ឥន្ទ្រី​ Zaha អាច​រក​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​ក្រុម។

ក្រុម​ឥន្ទ្រី​ចាញ់​៧​ប្រកួត​ជាប់​ៗ​គ្នា និង ស៊ុត​មិន​បាន​សូម្បី​១គ្រាប់ ហើយ​២​ប្រកួត​មុន​ជួប​ Chelsea បន្តិច ​Crystal Palaceរបូត​៩​គ្រាប់​ គឺ​ត្រូវ​ Man City លត់​ ៥​គ្រាប់ និង Man Utd ថែម​៤​គ្រាប់​ទៀត។ ​បន្ទាប់​ពី​ចាញ់​យប់​មិញ ក្រុម​តោខៀវ​ត្រូវ​ឈរ​លេខ​៥​បណ្ដោះ​អាសន្ន ដែល​មាន​គម្លាត​ដល់​ទៅ​៩​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម Man City ដែល​​ឈរ​លេខ​១។​

​​​ក្រុម​បាត​តារាង​ Crystal Palace បាន​៣​ពិន្ទុ មុន​ពេល​នឹង​ត្រូវ​ទៅ​ជួប Newcastle នៅ​សប្ដាហ៍​ក្រោយ ខណៈ Chelsea នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​បន្ត​ទៀត ដោយ​ត្រូវ​ទទួល​ភ្ញៀវ​ក្រុម Roma រាត្រី​ថ្ងៃ​ពុធ ក្នុង​ក្របខ័ណ្ឌ Champions League៕

ប្រភព៖ Sky Sports   ប្រែសសម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី