ជួប​គ្នា​ភ្លាម​ ច័ន្ទ តារាទី និង ខៃ ប្រសិទ្ធ រំលឹក​អនុស្សាវរីយ៍​ចាស់​ភ្លែត​​តែ​ម្ដង​(វីដេអូ)

  • 2017-10-15 08:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ដំបូង​​ដែល​តារា​សម្ដែង​ជើង​ចាស់​​ អ្នកនាង ច័ន្ទ តារាទី និង លោក​ ខៃ ប្រសិទ្ធ បាន​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​លើ​ទឹក​ដី​អូស្ត្រាលី​ក្រោយ​ពី​បែក​គ្នា​ ២០​ ឆ្នាំ​មក​នេះ​។

បន្ទាប់​ពី​បាន​ជួប​គ្នា​ភ្លាម​ អ្នកនាង ច័ន្ទ តារាទី បាន​រំលឹក​អនុស្សាវរីយ៍​​មួយ​ចំនួន​​​អំឡុង​ពេល​​ថត​រឿង​ជាមួយ​ លោក ខៃ ប្រសិទ្ធ ​អំឡុង​ទសវត្ស​ទី​៩០ ដោយ​ក្នុង​រឿង​នោះ​ ខៃ ប្រសិទ្ធ សម្ដែង​ជា​តួ​ប្រុស​ឈ្មោះ​ ប៊ុនធឿន ​បាន​ឡើង​យន្តហោះ​ចោល​​អ្នក​នាង​ ជា​តួ​ឯក​ស្រី​ឈ្មោះ ចរិយា ។

“ ខ្ញុំ​កាន់​បាច់​ផ្កា​រត់​តាម​​យន្ត​ហោះ​ ហៅ​បង​ ធឿន ៗ ​តាំង​ពី​រឿង​ហ្នឹង​មក​អត់​មាន​បាន​ជួប​គាត់​ ឯណា​បើ​គាត់​ឡើង​យន្ត​ហោះ​បាត់​ហើយ ទើប​តែ​ឥឡូវ​បាន​រក​ឃើញ​គាត់​"។ នេះ​បើ​តាម​អ្នកនាង ច័ន្ទ តារាទី និយាយ​ក្នុង​ឃ្លិប​វីដេអូ​ បង្ហោះ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​។

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម