ទីបំផុត Dara ឆ្លើយ​តប​ពីទំនាក់​ទំនង​ជាមួយ​ G-Dragon ហើយ!

  • 2017-10-16 02:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម​ចម្រៀង​ 2NE1 គឺ Dara បាន​ស្រាយ​ចម្ងល់​របស់​អ្នក​គាំទ្រ​ជាច្រើន​ពី​ទុំនាក់​ទំនង​របស់​ខ្លួន​និង​កំពូល​មេក្រុម​ចម្រៀង BIGBANG គឺ G-Dragon។

នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ផលិតផល​សាប៊ូ​កក់​សក់​១​ដែល​ធ្វើ​ឡើង​នៅ​​ប្រទេស ហ្វីលីពីន Dara បាន​ឆ្លើយ​តប​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ចំពោះ​ GD ដោយ​សារ​តែ​​ព័ត៌មាន​រវាង​នាង​និង​ម្ចាស់​បទ "BANG BANG BANG” កាន់​តែ​សុះសាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ចង់​ច្បាស់។

“តាម​ពិត​ទៅ​ពេល​ខ្លះ​ខ្ញុំ​ក៏​មិន​យល់​ដូចគ្នា​ពី​រឿង​នេះ ប៉ុន្តែខ្ញុំ​និង​ GD គឺ​ប្រៀប​បី​ដូច​ជា​គ្រួសារ​តែ​១​អ៊ីចឹង​ មិន​មាន​ទំនាក់​ទំនង​អ្វី​លើស​ពី​នោះ​ដូច​ដែល​គេ​បាន​សង្ស័យ​ឡើយ" Dara និយាយ។

​​​​​G-Dragon និង Sandara Park គឺ​ជា​តារា​ចម្រៀង​មកពី​ផលិតកម្ម YG ថ្មី​ៗ​នេះ​ពួក​គេ​បាន​ធ្វើការ​ប្រគំតន្ត្រី​រួម​គ្នា​នៅ​ប្រទេស ហ្វីលីពីន និង ម៉ាឡេស៊ី ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ Samedy

អត្ថបទពេញនិយម