មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាកំលោះសង្ហា ប្រកាស​ជ័យ​ជម្នះការបោះ​ឆ្នោតនៅអូទ្រីស

  • 2017-10-16 02:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​គណបក្ស​ប្រជាជន​ស្ដាំ​និយម​របស់​អូស្ត្រាលី​ បាន​ប្រកាស​ជ័យ​ជម្នះ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ត្រូវ​នឹង​រាត្រី​ថ្ងៃ​អាទិត្យ​នៅ​អូស្ត្រាលី ដោយ​លោក​នឹង​ក្លាយ​ជា​មេដឹកនាំ​រដ្ឋាភិបាល​វ័យ​ក្មេង​​ជាង​គេ​បំផុត​ក្នុង​លោក។

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ Reuters

លោក Sebastian Kurz អាយុ ៣១​ឆ្នាំ​ បាន​ឈ្នះ​សំឡេង​បោះ​ឆ្នោត ៣១%, គណបក្ស​កាន់​អំណាច​សង្គម​ប្រជាធិបតេយ្យ​ទទួល​បាន​សំឡេង​ឆ្នោត ២៦,៦​% និង​គណបក្ស​សេរីភាព​ទទួល​បាន ២៦,៥%។

​ប៉ុន្តែ​លទ្ធ​ផល​ចុង​ក្រោយ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​​ទេ រហូត​ដល់​ពាក់​​កណ្ដាល​សប្ដាហ៍​នេះ។ គណបក្ស​របស់​លោក Kurz ​បាន​កើន​សំឡេង​​ចំនួន ៧​% ​ធៀប​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣។

តើ​លោក Sebastian Kurz ជា​អ្នក​ណា?

មុន​ពេល​បោះ​ឆ្នោត លោក Kurz ​​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អឺរ៉ុប​វ័យ​ក្មេង​បំផុត​ប្រចាំ​​ទ្វីប​អឺរ៉ុប បន្ទាប់​ពី​តែង​​តាំង​ក្នុង​ឆ្នាំ ២០១៣ នៅ​អាយុ ២៧​ឆ្នាំ។ ​នៅ​ខែ​ឧសភា ឆ្នាំ ២០១៧ លោក​បាន​ក្លាយ​ជា​មេដឹកនាំ​គណបក្ស​​ប្រឆាំង​ឈ្មោះ​គណបក្ស​ប្រជាជន មាន​ទំនោរ​ខាង​អភិរក្ស។ មក​ទល់​ពេល​នេះ​ លោក​មិន​ទាន់​រៀប​ការ​​​នៅ​ឡើយ​ទេ គ្រាន់​តែ​មាន​មិត្ត​ស្រី​ប៉ុណ្ណោះ គឺ​អ្នក​នាង​ Susanne Thier។​

តើ​គោល​​នយោបាយ​អ្វី​ជា​សំខាន់​ដើម្បី​​អាច​រក​សំឡេង​ឆ្នោត​បាន?

អន្តោប្រវេសន៍ គឺ​ជា​បញ្ហា​ចម្បង​ក្នុង​ការ​ទាញ​យក​សំឡេង​​ឆ្នោត។ លោក Kurz ​បាន​ផ្លាស់​​ប្ដូរ​គណបក្ស​ជា​គណបក្ស​ស្ដាំ​និយម​ដោយ​សារ​តែ​វិបត្តិ​​ជន​ភៀស​ខ្លួន​ឆ្នាំ ២០១៥​នៅ​អឺរ៉ុប។

លោក​បាន​សន្យា​ទៅ​កាន់​អ្នក​អភិរក្ស​និយម និង​អ្នក​ស្ដាំ​និយម​ដោយ​បិទ​ផ្លូវ​ជន​អន្តោ​ប្រវេសន៍​មក​កាន់​អឺរ៉ុប កំណត់​ការ​ចំណាយ​លើ​ជន​ភៀស​ខ្លួន ហាម​ឃាត់​ជន​អន្តោប្រវេសន៍​​ពី​ការ​ទទួល​ផល​ប្រយោជន៍​ផ្សេង​ៗ រហូត​ពួក​គេ​រស់​នៅ​​អូស្ត្រាលី​បាន​​យ៉ាង​​តិច​ ៥ឆ្នាំ​​សិន​ជា​ដើម៕

លោក Kurz និង​មិត្ត​ស្រី

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ