តិចនិកងាយៗមិនគួរឲ្យជឿក្នុងការថែសម្រស់របស់តារាស្រីថៃ៥ដួង
- 2017-10-16 04:34:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកងាយៗមិនគួរឲ្យជឿក្នុងការថែសម្រស់របស់តារាស្រីថៃ៥ដួង
ចន្លោះមិនឃើញ
ជាទូទៅសម្រស់គឺជារឿងចាំបាច់បំផុតរបស់សិល្បករ សិល្បការិនី ដោយសារតែវាជាកត្តាសំខាន់មួយក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។ ជាក់ស្ដែងការថែរក្សាសម្រស់របស់តារាស្រីៗគឺភាពប្លែកៗពីគ្នា អ្នកខ្លះជ្រើសរើសតាមបែបវិទ្យាសាស្ត្រ និងមួយចំនួនទៀតជ្រើសរើសតាមបែបធម្មជាតិ។
ខាងក្រោមនេះជាតិចនិកងាយៗមិនគួរឲ្យជឿក្នុងការថែសម្រស់របស់តារាស្រីថៃ៥ដួង៖
១. Ploy Cherman៖ នាងថែរក្សាស្បែកដោយការរឹតបន្តឹងដោយប្រព័ន្ធ ឡាស៊ែរ និងខាត់ស្បែក២ដងក្នុងមួយខែ។
២. Chompoo Araya៖ នាងរក្សាផ្ទៃមុខដោយការលាងសំអាត និងប្រើឡេការពារកម្ដៅថ្ងៃពេលចេញទៅក្រៅម្ដងៗ រួមទាំងគេងឲ្យច្រើនជាង៦ម៉ោងក្នុង១ថ្ងៃ។
៣. Mai Davika៖ នាងតែងតែញ៉ាំបន្លែនិងផ្លែឈើស្រស់ដើម្បីបំប៉នស្បែករបស់នាង។
៤. Yaya Urassaya៖ នាងជឿជាក់ថាទឹកអាចធ្វើឲ្យស្បែករបស់នាងមានភាពស្រស់ថ្លា ដូច្នេះហើយនាងទទួលទានទឹកច្រើនតាមតែអាចធ្វើបានដើម្បីស្បែករបស់នាង។
៥. Kimberly៖ មិនខុសពី Yaya Urassaya នោះទេនាងជ្រើសរើសការទទួលទានទឹកដើម្បីជំនួយស្បែក៕