Alek Teeradetch និង Toey Jarinporn កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា?

  • 2017-10-16 06:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ភ្ញាក់​ផ្អើល​មួយ​របស់​អ្នក​គាំទ្រ​តារា​ថៃ​ នៅ​ពេល​បាន​ទទួល​ដំណឹង​​​​លេច​ឮ​ថា​តារា​សម្ដែង Alek Teeradetch និង Toey Jarinporn កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា។

ថ្មី​ៗ​នេះ​ Alek Teeradetch និង Toey Jarinporn បាន​ទៅ​ធ្វើ​បុណ្យ​រួម​គ្នា​តែ​២​នាក់​នៅ​ខេត្ត Hua Hin ដោយ​មិន​មាន​វត្តមាន​មិត្ត​រួម​អាជីព​ផ្សេង​ទៀត​ទៅ​ជាមួយ​នោះ​ទេ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ច្រើន​ពី​មហាជន ក៏​ដូច​ជា​អ្នក​គាំទ្រ។

ជាក់​ស្ដែង​នៅ​ក្នុង​គណនី Instagram របស់​តារា​សម្ដែង Boy Pakorn ក៏​បាន​បាន​បង្ហោះ​សារ​បញ្ឆិត​បញ្ឆៀង​ពី​រឿង​នេះ​ដែរ ដោយ​លោក​បាន​សរសេរ​ថា៖ "មើល​ទឹក​មុខ Ken Phupoom កំពុង​តែ​មើល​អី​អ៊ីចេះ​? ពង្រីក​ឲ្យ​ធំ​ ហាហា នឹង​ឃើញ​ទឹក​មុខ​របស់​ជន​រង​គ្រោះ​ថ្មី​​មួយ​ទៀត"។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​គិត​ថា​​​ពាក្យ​ "ជន​រង​គ្រោះ​ថ្មី​​មួយ​ទៀត" គឺ​សំដៅ​ដល់​អ្នក​ដែល​កំពុង​តែ​ត្រៀម​ខ្លួន​ទទួល​យក​ស្នេហា​ថ្មី​ថ្មោង​ និយាយ​រួម​គឺ Alek Teeradetch តែ​ម្ដង។

ប៉ុន្តែ​ទោះ​បី​ព័ត៌មាន​រសើប​នេះ​កំពុង​អង្រួន​បេះដូង​អ្នក​គាំទ្រ​យ៉ាង​ណា​ក្ដី​ទាំង Alek Teeradetch និង Toey Jarinporn មិន​ទាន់​មាន​ប្រតិកម្ម​ឬ ចេញ​មុខ​បក​ស្រាយ​អ្វី​ឡើយ៕

តារាសម្ដែង Toey Jarinporn
តារាសម្ដែង Alek Teeradetch

​​

ប្រភព៖ daranews   ប្រែ​សម្រួល៖ Samedy