សាន ស្រីឡៃ ត្រូវបុរសម្នាក់បាញ់សម្លាប់

  • 2017-10-16 11:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបេក្ខភាព The Voice Camboida រដូវកាលទី២  អ្នកនាង សាន ស្រីឡៃ ត្រូវបានបុរសម្នាក់បាញ់សម្លាប់ នៅហាង កែសម្ផស្សមួយកន្លែង នៅជិតស្ថានីយទូរទស្សន៍អប្សរា ស្ថិត​បណ្ដោយ​ផ្លូវ​លេខ៣៦០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីម៉ោងប្រហែល៤រសៀលនេះ។

ហេតុការណ៍បាញ់សម្លាប់នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្មាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់ចំទ្រូង​សងខាង និង​ក្បាល​របស់​ ស្រីឡៃ បណ្តាលឲ្យស្លាប់ភ្លាមៗ បន្ទាប់​មក​ក៏បាញ់​សម្លាប់​ខ្លួន​ឯងតែ​ម្ដង​។

បើតាមលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលកំពុងនៅកន្លែងកើតហេតុ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា មុនពេលកើតហេតុស្ដ្រីរងគ្រោះ សាន ស្រីឡៃ (បច្ចុប្បន្នជាតារាចម្រៀង ​ប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស) បានដើរចូលទៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ស្រាប់តែភ្លាមៗនោះ មានឃាតកបានជិះម៉ូតូមកបាញ់ជាច្រើនគ្រាប់ ទៅលើស្ដ្រីរងគ្រោះបណ្ដាលឲ្យដួលស្លាប់ភ្លាមៗតែម្ដង។

ចំពោះមូលហេតុនៃអំពើឃាតកម្មនេះ សមត្ថកិច្ចមិនទាន់អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ជន​ដៃ​ដល់​ និងបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម