ដូណាល់ ត្រាំ នឹងមក​ទស្សនកិច្ច ៥ ប្រទេស​នៅអាស៊ី​ជាង ២​សប្ដាហ៍ទៀត

  • 2017-10-17 02:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ នឹង​មក​ទស្សនកិច្ច​នៅ​អាស៊ី​ចំនួន ៥​ ប្រទេស​មាន​ ជប៉ុន កូរ៉េខាងត្បូង ចិន​ វៀតណាម ហ្វីលីពីន ​និង​កោះ​ហាវ៉ៃ ​ចាប់​ពី​ថ្ងៃ​ទី ៣ ដល់​ទី ១៤​​វិច្ឆិកា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន​នៅ​ថ្ងៃ​ច័ន្ទ​ទី ១៦​​តុលា ឆ្នាំ ២០១៧​ ចំ​ពេល​កើន​ឡើង​ភាព​តាន​តឹង​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​កូរ៉េខាងជើង។

ត្រាំ នឹង​អំពាវនាវ​សហគមន៍​អន្តរជាតិ​ដើម្បី​ចូល​រួម​ដាក់​សម្ពាធ​អតិបរមា​លើ​កូរ៉េ​ខាង​ជើង ហើយ​ទៅ​ជួប​គ្រួសារ​ជប៉ុន​ដែល​ត្រូវ​កូរ៉េ​ខាង​ជើង​ចាប់​ជំរិត។ ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​​នេះ ត្រាំ​នឹង​សង្កត់​ធ្ងន់​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​​ទៅ​កាន់​សម្ព័ន្ធ​មិត្ត និង​​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត​ក្នុង​កិច្ច​​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក និង​សមាគម​អាស៊ីអាគ្នេយ៍។

ត្រាំ​នឹង​​ជួប​ផ្ទាល់​​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិនពីង, ប្រធានាធិបតី​ហ្វីលីពីន ឌូតឺតេ, ប្រធានាធិបតី​វៀតណាម Tran Dai Quang និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ៕

ចុចអាន៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ