Hazard សារភាព​ថា​​គ្មាន​ឱកាស​​ឈ្នះ Ballon d'Or

  • 2017-10-17 03:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard បាន​និយាយ​ត្រង់​ៗ​ថា​ខ្លួន​គ្មាន​សង្ឃឹម​ឈ្នះ​ពាន​ Ballon d'Or ​ទេ​សម្រាប់​ឆ្នាំ​២០១៧​នេះ។

Hazard

ខ្សែ​ប្រយុទ្ធ​ស្លាប​មក​ពី​ Chelsea ស្ថិត​ក្នុង​បញ្ជី​ ៣០​នាក់​ចុង​ក្រោយ​សម្រាប់​បេក្ខភាព​លើក​ពាន​បុគ្គល​ដ៏​ធំ​របស់​ពិភពលោក​ប៉ុន្តែ​ខ្លួន​​គិត​ថា​ Cristiano Ronaldo គួរ​តែ​ជា​អ្នក​ឈ្នះ​។ Hazard បន្ត​ថា​សមត្ថភាព​​របស់​គេ​នៅ​ចាញ់​កីឡាករ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ល្អៗ​នៅ​លើ​ពិភពលោក។

“ខ្ញុំ​គិត​ថា​មាន​កីឡាករ​ច្រើន​ណាស់​ដែល​ល្អ​ជាង​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រីករាយ​ក្នុង​បញ្ជី​៣០​នាក់​ចុងក្រោយ។ ខ្ញុំ​មិន​ដឹង​ថា​នៅ​ថ្ងៃ​អនាគត​អាច​ឈ្នះ​ Ballon d'Or ឬ​អត់​ឡើយ ព្រោះ​​បច្ចុប្បន្ន​អ្វី​ដែល​ខ្ញុំ​គិត​គឺ​លេង​ឲ្យ​បាន​ល្អ​សម្រាប់​ក្រុម​និង​ជម្រើស​ជាតិ​ប៉ុណ្ណោះ"។ តារា​ឆ្នើម​មក​ពី​បែលហ្សិក​អះអាង​ដូច្នេះ៕

ប្រភព៖ Metro   ប្រែសម្រួល៖ វីរ៉ុត