កំពូល​មេ​ដឹក​នាំ​ល្បីៗ​ក្នុង​ប្រវត្ដិសាស្ត្រ​ ដែល​កើត​​និង​ស្លាប់​ក្នុង​ខែ​តែ​មួយ

  • 2017-10-17 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កើត​ ចាស់​ ឈឺ ស្លាប់ ជា​រឿង​មិន​អាច​ចៀស​ផុត​ក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប បើ​ទោះ​ជា​ពេល​ខ្លះ​មាន​ភាព​ចៃដន្យ​មួយ​ចំនួន​កើត​ឡើង​​ទាក់​ទង​នឹង​ថ្ងៃ​ខែ​កើត និង​ស្លាប់​ទៅ​វិញ​ក៏​ដោយ។ ចំពោះ​មេ​ដឹកនាំ​ល្បី​ ៦​រូប​ខាង​ក្រោម​នេះ សុទ្ធតែ​ប្រសូត និង​ស្លាប់​ទៅ​វិញ​ក្នុង​ខែ​តែ​មួយ។

១.Charles de Gaulle៖ ប្រធានាធិបតី​បារាំង​រូប​នេះ​បាន​កើត​ក្នុង​ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ​១៨៩០ និង​ស្លាប់​នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា ឆ្នាំ​១៩៧០។

២.Adolf Hitler៖ មេ​ដឹកនាំ​អាល្លឺម៉ង់​ដែល​បង្ក​សង្គ្រាម​លោក​លើក​ទី២ រូប​នេះ បាន​កើត​ក្នុង​ថ្ងៃ​ទី ២០ មេសា ឆ្នាំ ១៨៨៩ និង​ស្លាប់​ក្នុង​ថ្ងៃ​ទី ៣០ មេសា ឆ្នាំ​១៩៤៥។

៣.Hideki Tojo៖ នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន​កាល​ពី​ជំនាន់​សង្គ្រាម​លោក​លើក​ទី ២ រូប​នេះ បាន​កើត​ក្នុង​ថ្ងៃ​ទី ៣០ ធ្នូ ឆ្នាំ​១៨៨៤ និង​បាន​ស្លាប់​ក្នុង​ថ្ងៃ​ទី ២៣ ធ្នូ ឆ្នាំ​១៩៤៨។

៤. Sukarno៖ ប្រធានាធិបតី​ទី​ ១ របស់​ប្រទេស​ឥណ្ឌូណេស៊ី​រូប​នេះ បាន​កើត​ក្នុង​ថ្ងៃ​ទី ៦ មិថុនា ឆ្នាំ​១៩០១ និង​ទទួល​មរណភាព​ក្នុង​ថ្ងៃ​ទី ២១ មិថុនា ឆ្នាំ​១៩៧០៕

៥.ស្ដេច​រាមា​ទី ៤ (ស្ដេច Mongkut)៖ ក្នុង​រាជ្យ ស្ដេច​ថៃ​អង្គ​នេះ​ ​​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​អង់គ្លេស​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ១៨៥៥ (Bowring Treaty) ដែល​កិច្ច​ព្រមព្រៀង​នេះ​ហើយ​ជា​កត្តា​មួយ​អាច​ជួយ​ឲ្យ​ថៃ​រួច​ផុត​ពី​ការ​ដាក់​អាណានិគម។ ស្តេច Mongkut ​ប្រសូត​ក្នុង​ថ្ងៃ​ទី ១៨ តុលា ឆ្នាំ​១៨០៤ និង​សោយ​ទិវង្គត​ក្នុង​ថ្ងៃ​ទី ១៥ តុលា ឆ្នាំ​១៨៦៨។

៦.​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​ នរោត្តម សីហនុ ៖ ព្រះ​អង្គ​ទ្រង់​ប្រសូត​ក្នុង​ថ្ងៃ​ទី ៣១ តុលា ឆ្នាំ​១៩២២ និង​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី ១៥ តុលា ឆ្នាំ​២០១២៕

ចុចអានអត្ថបទ៖

ប្រភព៖ britannica   ប្រែ​សម្រួល៖ ហ៊ីម រស្មី