គំនិត ៤​យ៉ាង​រារាំង​អ្នក​ពី​ភាព​រីក​​ចម្រើន​ផ្ទាល់ខ្លួន

  • 2017-10-17 04:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គំនិត​និង​សម្ដី​ជះ​ឥទ្ធិ​ពល​យ៉ាងខ្លាំង​ដល់​ជីវិត​មនុស្ស​។ ពាក្យសម្ដី​ស្ដែង​ឱ្យ​ឃើញ​ដល់​គំនិត​និង​ជំ​នឿ​របស់​អ្នក​និយាយ​។ ជាក់ស្ដែង ក៏​មាន​សម្ដី​និង​គំនិ​តមួយ​ចំ​នួន​ដែល​មិនល្អ​សំ​រាប់​អ្នក ដូច្នេះ​​គួរ​ចេះ​បោះ​បង់​​វា​ចោល និង​រើស​គិតតែ​អ្វី​ដែល​ល្អៗ​និង​ចំរើន​ដល់​ខ្លួន។ ខាងក្រោម​នេះ​ជា​គំនិត​រារាំង​អ្នក​ពី​ការ​អភិ​វ​ឌ្ឍ​ខ្លួន​ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​សម្ដី​៤​យ៉ាង​៖

១. “​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ហើយ​។​” (​ការពិត​គឺ​មិន​ថា​អ្នក​សាក​ធ្វើ​ច្រើន​ប៉ុណ្ណា​ក៏​មិនទាន់​សាក​គ្រប់​យ៉ាង​ហើយ​ដែរ​។)

​២. “​ពិត​ណាស់ អា​វិធី​នេះ​ប្រើ​បានការ​សំ​រាប់​ពួកគេ​តែ​មិនមែន​សំ​រាប់​ខ្ញុំ​” (​តែ​អ្នក​នៅ​មិនទាន់​បាន​សា​កវា​ទេ​) ​

​៣. “​អ្នកឯង​មិន​យល់​ទេ​” (​សម្ដី​នេះ​ស្ដែង​ថា​អ្នក​មាន​អារម្មណ៍​ថា​បញ្ហា​អ្នក​លំ​បាក​ណាស់ ហើយ​វិធី​នេះ​ប្រើ​ការ​មិនបាន​ទេ​ ទាំង​ដែល​អ្នក​មិនទាន់​ព្យាយាម​សា​កវា​ផង​)

​ ៤. “​និយាយ​ស្រួល​ជាង​ធ្វើ​” (​សម្ដី​នេះ​ស្ដែង​ថា​អ្នក​នឹង​មិន​សាកល្បង​វា​ទេ​)

ចុចអានអត្ថបទ៖

ប្រភព៖ brendon   ប្រែសម្រួល៖ លី គីមហ្គិច

អត្ថបទពេញនិយម