ផ្អើល​បរទេស! ករណី​ឃាតកម្ម​ សាន ស្រីឡៃ ត្រូវ​បាន​វិបសាយ​ក្រៅ​ស្រុកចេញ​ផ្សាយ​ព្រោងព្រាត

  • 2017-10-17 05:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ឃាតកម្ម​ទៅ​លើ​ សាន ស្រីឡៃ​ ដែល​ត្រូវ​បាន​ស្វាមី​របស់​ខ្លួន​បាញ់​សម្លាប់​ បាន​បង្ក​ជា​ភាព​តត់​ស្លុត​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា លើស​ពី​នេះ​ត្រូវ​បាន​វិបសាយ​សារព័ត៌មាន​​ក្រៅ​ស្រុក​យក​ទៅ​ចុះ​ផ្សាយ​​​ទៀត​ផង។

វិបសាយ​ថៃ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​រឿងនេះ ដោយ​ក្នុង​នោះគេហទំព័រ​​ TV Pool Online របស់​ថៃ​បាន​ដាក់​ចំណង​ជើង​ធំៗ​ថា "តារា​ចម្រៀង​ស្រី​​ម្នាក់​ត្រូវ​បាន​គេបាញ់​សម្លាប់​នៅ​គ្លីនិក​មួយ​កណ្ដាល​ទី​ក្រុង"។ កាសែត​នោះ បាន​សរសេរ​ថា កាល​ពី​ថ្ងៃ​ទី​១៦​ខែ​តុលា ម្សិលមិញ​នេះ នារី​ម្នាក់​ដែល​បាន​ស្គាល់​ថា ជា​អតីត​បេក្ខភាព​ The Voice Season 2 ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​គ្លីនិក​មួយ​កន្លែង ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​អប្សរា​។

ក្រោយ​មក​កាមេរ៉ា​សុវត្ថិភាព​របស់​គ្លីនិក​នោះ ក៏​បាន​ទម្លាយ​ពី​សកម្មភាព​​កើត​ឡើង​ថា តារា​ចម្រៀង​ស្រី​​រូបនោះ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ហើយ​បុរស​ម្នាក់​នោះ​ក៏​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ទៀត​តែ​ម្ដង។​​

​ចំណែក​នៅ​វៀតណាម​ មាន​គេហទំព័រ​សារព័ត៌មាន២​សរសេរ​ពី​រឿង​រ៉ាវ​នេះ ដោយ​ទី១​គេហទំព័រ​ដ៏​ធំ​ប្រចាំ​ប្រទេស​​ Kenh14​ បាន​ផ្សាយ​ថា​ "អតីត​បេក្ខភាព The Voice Cambodia 2016 ត្រូវ​បាន​អតីត​ស្វាមី​បាញ់​សម្លាប់​៣​គ្រាប់ ស្លាប់​នៅ​នឹង​កន្លែង"។ ស្រព​ពេល​ដែល វិបសាយ Eva.vn បាន​សរសេរ​ស្រដៀង​គ្នា​​ថា "អតីត​បេក្ខភាព The Voice Cambodia 2016 ត្រូវ​បាន​អតីត​ស្វាមី​បាញ់​សម្លាប់​"៕

វិបសាយ Kenh14
វិបសាយ Eva

ប្រភព៖ Kenh14 | tvpoolonline | Eva   ប្រែ​សម្រួល៖ សុខណា