ខៀវ សានសាណា ធ្វើ​អារម្មណ៍​មិន​ទាន់​បាន

  • 2017-10-17 05:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី​ ខៀវ សានសាណា និយាយ​ថា រយៈ​ពេល​ជាង​មួយ​ខែ​ហើយ ដែល​បង​ប្រុស​របស់​ខ្លួន​ស្លាប់។ យ៉ាង​ណា​ជាង ១​ខែ​មក​នេះ​ អ្នកនាង​នៅ​តែ​មិន​​​​ទាន់ធ្វើ​អារម្មណ៍​បាន​ល្អនៅឡើយ​​ ​ចំពោះ​ការ​វវិល​ទៅ​កាន់​អាជីព​ជា​ពិធីការិនី​វិញ ព្រោះ​​​នៅ​នឹក​រលឹកបង​ប្រុស​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ពិធីការិនី​រូប​នេះ​ ឲ្យដឹងថា ជួន​កាល​យល់​សប្តិ​ឃើញ​បង​ប្រុស​​មក​លេង និង​​​ពន្យល់​​​ឱ្យ​នាង ​​ជួយ​មើល​ការ​ខុស​​ត្រូវ​​គ្រួសារ និង​កូន​​​របស់​លោក​ទៀតផង។ ហេតុផល​នេះ​​ហើយ​ ទើប​ធ្វើ​ឱ្យអ្នកនាង​នៅ​តែ​មិន​ទាន់​ធ្វើ​ចិត្ត​បាន​សម្រាប់​ការ​វិល​មក​កាន់​អាជីព​ជា​ពិធីការិនី​​ បើ​ទោះបី​ជា​មាន​ក្រុមហ៊ុន​ជា​ច្រើន ផ្ដល់​ការងារ​​​​​ដល់​នាង​ក្ដី។

ពិធី​ការិនី​ឆ្នើម ខៀវ សានសាណា ចាត់​ទុក​ការ​បាត់​បង់​បង​ប្រុស​​ ​​ជា​ការ​បាត់បង់​សមាជិក​ដ៏​សំខាន់​បំផុត​មួយ​រូប​​នៅ​ក្នុង​គ្រួសារ​ ព្រោះ​បងប្រុស​​ជា​មនុស្ស​ល្អ និង​មិន​ដែល​ធ្វើ​អ្វី​ខុសលើ​អ្នក​ដទៃ។ អ្នក​នាង​រំពឹង​ថា​ អារម្មណ៍​​នឹក​បង​ប្រុស​​​ ​អាច​​នឹង​បាន​ស្រលះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​អាច​​ឱ្យ​ខ្លួន​ វិល​មក​កាន់​ការងារ​ជា​ពិធីការិនី​ក្នុង​ពេល​ឆាប់ៗវិញ។

បង​ប្រុសអ្នក​នាង ខៀវ សានសាណា គឺ​លោក ខៀវ កូណែល បាន​បាញ់​សម្លាប់​ ​ភរិយា បន្ទាប់​មក​ក៏​បាញ់​សម្លាប់​ខ្លួន​ឯង កាល​ពី​ខែ សីហា ឆ្នាំ​២០១៧ កន្លង​ទៅ ​នៅសង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការ​ស្លាប់​របស់​​លោក ខៀវ កូណែល ​ធ្វើ​ឱ្យ​បន្ទុក​គ្រួសារ រួមទាំង​​ការ​មើល​ថែ​​ក្មួយៗ ​ត្រូវ​ធ្លាក់​លើ​អ្នក​នាង ខៀវ សានសាណា ​ជា​អ្នក​មើល​ការ​ខុសត្រូវទាំងស្រុង ​​នា​ពេល​បច្ចុប្បន្ន៕

បងប្រុស ខៀវ សានសាណា និងភរិយា កាលនៅរស់

អត្ថបទ៖ ចរិយា