Mark Zuckerberg​ ​នឹង​មកថៃ​ ចុង​ខែ​​តុលា​នេះ​

  • 2017-10-17 07:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បិតា​ស្ថាបនិក​បណ្ដាញ​សង្គម​ ​Facebook​ ​លោក​ ​Mark Zuckerberg​ ​នឹង​មក​ប្រទេស​ថៃ​នា​ចុង​ខែ​​តុលា​នេះ​ ​ដើម្បី​ធ្វើ​ជំនួប​ជា​មួយ​លោក​នាយករដ្ឋមន្ត្រី​ ​ប្រាយុទ្ធ​ ​ចាន់​អូចា។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ​ ​Somkid Jatusripitak។

លោក​ ​Somkid​ ​បង្ហើប​ពី​ខ្លឹមសា​ក្នុង​ជំនួប​ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ ​៣០​ ​តុលា​ ​២០១៧​ ​គឺ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​ ​Facebook​ ​អាច​ពង្រីក​ខ្លួន​កាន់​តែ​ធំ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​។

ឧបនាយករដ្ឋមន្ត្រី​ខាង​លើ​នៅ​សង្កត់​ធ្ងន់​ថា​ ​"វា​ជា​ការ​ល្អ​ដែល​ម្ចាស់​អាជីវកម្ម​អនឡាញ​កម្រិត​ពិភពលោក​មក​ប្រទេស​យើង។ សហគ្រិន​នៅ​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​ចិន​កំពុង​យល់​ដឹង​ពី​សារៈសំខាន់​របស់​តំបន់​ ​និង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​អាស៊ាន​ ខណៈ​ពួក​គេ​បាន​បើក​សាខា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ​ឥណ្ឌូណេស៊ី​ ​និង​វៀតណាម​ជា​ដើម។ ប្រទេស​ថៃ​ ​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​ពិភពលោក​ ​ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដៃគូ​ដ៏​លេចធ្លោ​"

ចុចអានបន្ត ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រដ្ឋ