មហា​សេដ្ឋី​អង់គ្លេស​ប្រកាស​លក់​ក្លឹប​ Newcastle

  • 2017-10-17 07:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mike Ashley បាន​ប្រកាស​លក់​ក្លឹប​ Newcastle United ជា​ផ្លូវ​ការ​ ហើយ​បើ​តាម​មេធាវី​ប្រាប់​ឲ្យ​ដឹង​គឺ​លោក​ចង់​លក់​មុន​ថ្ងៃ​បុណ្យ​ណូអែល​ខាង​មុខ​នេះ។​

Mike Ashley

មហា​សេដ្ឋី​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​បាន​កាន់កាប់​ហ៊ុន​១០០%​របស់​ Newcastle កាល​ពី​ឆ្នាំ​២០០៧​ក្រោយ​ចំណាយ​លុយ​១៣៤​លាន​ផោន​ទិញ​ពី​អតីត​​ម្ចាស់​ក្លឹប​នា​ពេល​នោះ។​ យ៉ាង​ណា​ក៏​ដោយ​បន្ទាប់​ពី​កាន់​កាប់​​បាន​១០​ឆ្នាំ​លោក​បាន​បង្ហាញ​បំណង​លក់​ដើម្បី​ប្រមូល​មូលធន​ត្រឡប់​មក​វិញ។

មិន​ទាន់​មាន​ព័ត៌មាន​ទម្លាយ​ថា​នរណា​អាច​ជា​ម្ចាស់​បន្ទាប់​របស់​ក្លឹប​ជើង​ឯក​អង់គ្លេស​៤​សម័យ​កាល​នៅ​ឡើយ​​ទេ។ លោក​ Ashley គឺ​ជា​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស​មាន​ទ្រព្យ​សម្បត្តិ​ជិត​២​ពាន់​លាន​ផោន​ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១៥​នៅ​ក្នុង​ប្រទេស។

បុរស​វ័យ​៥៣​ឆ្នាំ​គឺជា​អ្នក​ជំនួញ​ផ្នែក​ខាង​កីឡា​​កំពុង​កាន់កាប់​ក្រុមហ៊ុន Sports Direct International plc,​ ​ជា​ម្ចាស់​ក្លឹប​ Newcastle និង​កាន់កាប់​ហ៊ុន​៩%​នៅ​ក្លឹប​ Rangers ប្រទេស​ស្កុតឡែន៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ៉ុត