Luhan នឹង​រៀបការ​ជា​មួយ​មិត្ត​ស្រី​វ័យ​ក្មេង​របស់​ខ្លួន​ឆាប់ៗនេះ?

  • 2017-10-17 08:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luhan​ អតីត​សមាជិក​ក្រុមEXO​ ត្រូវ​បាន​ប្រទះ​ឃើញ​ថា​បាន​ដើរ​មើល​ចិញ្ចៀន ដែល​ធ្វើ​អោយ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

យោង​តាម​គណនី​ Twitter​ របស់​បុគ្គលិក​ហាង​ De Grace​ បាន​ថត​រូប​របស់​លោក​ដោយ​សម្ងាត់​ហើយ​បាន​បង្ហោះ​ក្នុង​គណនី​របស់​ខ្លួន​ ដែល​ធ្វើ​អោយ​មាន​ការ​ចែក​ចាយ​តៗ​គ្នា​ឥត​ឈប់​ឈរ និង​ធ្វើ​អោយ​អ្នក​គាំទ្រ​លោក​ខ្លះ​សប្បាយ​ចិត្ត​ ខណៈ​អ្នក​ខ្លះ​ទៀត​ក៏​មាន​ការ​ច្រណែន​មិន​តិច​ដែរ។

ជាក់ស្ដែង​ ពួកគេ​ទាំង​នោះ​គិត​ទុក​ថា​ នេះ​គឺ​ជា​កាដូ​ថ្ងៃ​ខួប​កំណើត​របស់​មិត្ត​ស្រី​របស់​លោក ប៉ុន្តែ​ខួប​កំណើត​របស់​តារា​ស្រី​រូប​នេះ​បាន​ហួស​បាត់​ទៅ​ហើយ ព្រោះ​នាង​កើត​នៅ​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា។ យ៉ាងណា​មិញ​បើ​និយាយ​ពី​ខួប​ចំណង​ស្នេហ៍​ (Anniversary) របស់​ពួក​គេ​ដូចជា​មិន​ទាន់​ដល់​នៅ​ឡើយ​ទេ ឫ​ក៏​លោកLuhan ត្រៀម​ទុក​មុន?

គួរ​រម្លឹកដែរថា ​អតីត​សមាជិក​ក្រុម​ EXO​ រូប​នេះ​បាន​ប្រកាស​ទំនាក់​ទំនង​ជា​មួយ​មិត្ត​ស្រី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​តុលា​កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​គាំទ្រ​លោក​មិន​តិច​ទេ​ភ្ញាក់ផ្អើល៕​

ចុចអាន៖

ប្រភព៖ kpopstarz   ប្រែសម្រួល៖ ញ៉េប លាងហេង