មេដាយ​មាស​ពី​ SEA Game បន្សល់​ទុក​ជំងឺ​ប្រចាំ​កាយ​​ជា​ច្រើន​ដល់​ សុវណ្ណ គិរី

  • 2017-10-17 08:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ពិធីករ​ សុវណ្ណ គិរី ធ្លាប់​ជា​អតីត​កីឡា​​​​ការ៉ាតេដូ​​ និង​ទទួល​បាន​មេដាយ​មាស​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី តែ​ដោយ​សារ​កា​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​លើ​កីឡា​មួយ​នេះ​បាន​បន្សល់​ទុក​នូវ​ជំងឺ​រ៉ាំរ៉ៃ​មក​ដល់​សព្វ​ថ្ងៃ​នេះ។

(សុវណ្ណ គិរី រូប​កណ្តាល​ខាង​លើ​ទទួល​បាន​មេដាយ​​មាស​លេខ​១​ នៅ​ឥណ្ឌូនេស៊ី ឆ្នាំ​២០១១)

លោក​បាន​រំលឹក​ថា លោក​បាន​ចូល​ហាត់​កីឡា​នេះ​តាំង​ពី​ខ្លួន​មាន​វ័យ​៧​ឆ្នាំ​មក​ម្ល៉េះ ដោយ​ហាត់​ជា​មួយ​ឪពុក​ ដែល​​​ជា​ជើង​ឯក ការ៉ាតេដូ​​សម័យ​សង្គម​រាស្ត្រ​និយម​​​។ ជាមួយ​គ្នា​នេះ ​គិរី ​បន្ត​ឲ្យ​ដឹង​ថា ​ឪពុក​លោក​ឈ្មោះ​ ឡាច ច័ន្ទ​សុវណ្ណ​​ ធ្លាប់​​ប្រកួត​ឈ្នះ​បាន​លេខ​១​ក្នុង​ចំណោម​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា ​ឆ្នាំ​១៩៧៤។ រហូត​ដល់​អាយុ​១៦​ឆ្នាំ។ ដោយ​ធ្លាប់​ទទួល​បាន​ឱកាស​ចេញ​ទៅ​ហ្វឹក​ហាត់​បន្ថែម​នៅ​ប្រទេស​ជប៉ុន​ ដែល​ជា​ប្រទេស​កំណើត​របស់​ប្រភេទ​កីឡា​​នេះ​ផង លោក​​ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន។

(លោក ឡាច ច័ន្ទ​សុវណ្ ឪពុក​​របស់ សុវណ្ណ គិរី)

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​នៅ​ឆ្នាំ​២០១១​ លោក​ដណ្ដើម​បាន​មេដាយ​មាស​១​គ្រឿង​ ក្រោយ​​ទៅ​ប្រកួត​​​កម្មវិធី​ SEA Game ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

តួ​ប្រុស​ក្នុង​រឿង ​"លត់​ដែក​ថែប" បន្ត​ក្នុង​សារ​ដដែលថា​​ ការ​ប្រកួត​ទាំង​នោះ​បាន​បន្សល់​ទុក​របួស​ឲ្យ​លោក​ជា​ច្រើន​ហូរហែ មិន​ថា​ជើង ដៃ ខ្លួន ឲ្យ​តែ​មេឃ​ត្រជាក់​របួស​ទាំង​នោះ​ចាប់​ផ្ដើម​ប្រតិកម្ម​​ឈឺ ជា​ពិសេស ឆ្អឹង​ខ្នង​​ ឈឺ​រាល់​ថ្ងៃ​តែ​ម្ដង ៕

អត្ថបទ៖ សុខណា