កាន់​តែ​ច្បាស់ អេក្រង់​ LCD នឹង​អស់​តម្លៃ​ចាប់​ពី​ឆ្នាំ ២០២០ ត​ទៅ

  • 2017-10-17 22:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LCD ជា​ប្រភេទ​អេក្រង់​ម្យ៉ាង​ ដែល​កន្លង​មក​រមែង​ឃើញ​បំពាក់​លើ​ស្មាតហ្វូន​សឹង​គ្រប់​ម៉ូដែល (មិន​រាប់​បញ្ចូល​ស្មាតហ្វូន SAMSUNG)។ បើ​ផ្អែក​តាម​ប្រភព​ក្រុមហ៊ុន​ផ្គត់ផ្គង់​អេក្រង់ Chain Consultants បាន​ឲ្យ​ដឹង​ថា តម្រូវការ​អេក្រង់ LCD នឹង​ធ្លាក់​ចុះ​ ហើយ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​កាន់​តែ​ច្រើន​នឹង​ងាក​មក​បំពាក់​​អេក្រង់ OLED វិញ ចាប់​ពី​ឆ្នាំ ២០២០ ត​ទៅ។

ប្រភព​នេះ​បាន​បញ្ជាក់​ថា ការ​វិវត្ត​នៃ​អេក្រង់​ផ្ទៃ​ពេញ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​​អភិវឌ្ឍ​បច្ចកវិទ្យា OLED ហើយ​ដំឡើង​ថ្លៃ​ស្មាតហ្វូន​ខ្ពស់​ជាង​ធម្មតា។

ជា​ទូទៅ​កម្រិត​បង្ហាញ​រូបភាព​ជះ​ពី​អេក្រង់ OLED មាន​គុណភាព​ល្អ​ជាង​ឆ្ងាយ​ធៀប​នឹង​អេក្រង់ LCD។ យ៉ាង​ណា ការ​ព្យាករណ៍​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា អេក្រង់ OLED ប្រភេទ​បត់បែន​បាន ក៏​នឹង​​ទទួល​ការ​ពេញ​និយម​ព្រោះ​វា​មាន​តម្លៃ​ថោក​ជាង​អេក្រង់ OLED ធម្មតា។

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម