ចង់​មើល​ឋាន​ព្រះចន្ទ​​ មើល​តាម Google Maps ក៏​បាន​ដែរ​​​​ឥឡូវ​​!

  • 2017-10-17 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា​ ឥឡូវនេះ​ Google Maps អាច​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ស្វែង​រក​មើល​ស្ទើតែ​ភព​ទាំងអស់​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​បាន​។

Google Maps ដែល​អាច​មើល​ដល់​ឋាន​ព្រះចន្ទ

ក្រុមហ៊ុន​ Google ​បាន​សហកា​ជាមួយ​ទីភ្នាក់ងា​អវកាស​អាមេរិក​ NASA ​ផ្នែក​រូបភាព​និង​ទីភ្នាក់ងារ​អឺរ៉ុប​ ESA ដើម្បី​​ផ្តល់​​បទ​ពិសោធន៍ថ្មី​ឱ្យ​អ្នក​ប្រើប្រាស់​អាច​រុករក​ភព​នានា​ និង​ព្រះចន្ទ​​ដែលមាន​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ ។

អ្នក​ប្រើប្រាស់​កម្មវិធី​ Google Maps អាច​រក​មើល​ព្រះចន្ទ​របស់​ភព​សៅរ៍​ដូចជា​ Enceladus, Dione, Iapetus, Rhea ​និង​ Mimasព្រះចន្ទ​ភព​ព្រហស្បតិ៍​ Europa ​និង​ Ganymede ។

លោក​ Stafford Marquardt ​ប្រធាន​គ្រប់គ្រង​ផលិតផល​ប្រចាំ​ក្រុមហ៊ុន​ Google ​និយាយ​ថា​ ក្រុមហ៊ុន​ក៏​បាន​បញ្ចូល​រូបភាព​ភព​ព្លុយតុង​ ភពសុក្រ​និង​ព្រះចន្ទ​របស់​វា​សរុប​ចំនួន​ ១២ ​សម្រាប់​ការ​រុក​រក​លើ​ Google Maps ដើម្បី​ទទួល​បាន​រូបភាព​ថ្មីៗ​អ្នកប្រើប្រាស់​គ្រាន់​តែ​ពង្រីក​ (Zoom) ចេញ​ពី​ Google Maps ​ពី​ផែន​ដី​ហូត​ទាល់​តែ​រក​ឃើញ​ភព​ក្នុង​លំហរ​អាកាស​។ ពួកគេ​ក៏​អាច​រក​មើល​ទី​តាំង​ស្ថានីយ៍​អវវកាស​អន្តរជាតិ​ ISS ដោយ​ចូលរួម​ជាមួយ​កម្មវិធី​ Google Street View ៕

ចង់​សាក​ល្បង​កំណែ​ប្រែ​ដ៏​ឡូយ​នេះ ចុច​នៅ​ទីនេះ​

ចុច​អាន​បន្ត​៖

ប្រភព៖ engadget   ប្រែសម្រួល៖ សិរីបុទ្រ