ដឹង​តែ​ល្អ​មើល​មិន​ខាន ៤ គូ​វគ្គ​ Play-off សុទ្ធ​តែ​ក្រុម​មិន​ធម្មតា​!

  • 2017-10-17 13:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ការ​ចាប់​ឆ្នោត​នៅ​ទ្វីប​អឺរ៉ុប​ទាក់ទង​នឹង​វគ្គ​ Play-off ​ដើម្បី​ឡើង​ទៅ​លេង World Cup ទើប​តែ​បញ្ចប់​អម្បាញ់មិញ​ ជា​លទ្ធផល​ក្រុម​ជម្រើស​ជាតិ អ៊ីតាលី ត្រូវ​ប៉ះ​ជាមួយ​ ស៊ុយអែត ខណៈ​ក្រូអាត នឹង​ត្រូវ​ប្រកួត​ជាមួយ ក្រិក។

បន្ថែម​ពី​លើ​គូ​ពិសេស​ទាំង​ពីរ​ខាង​លើ ប្រទេស​ ៤ ទៀត​ក៏​នឹង​ធ្វើ​ការ​ប្រកួត​វគ្គ​នេះ​ដែរ ពោល​គឺ អៀរឡង់​ខាង​ជើង ត្រូវ​ប៉ះ​ជាមួយ ស្វីស ចំណែក​ឯ ដាណឺម៉ាក ត្រូវ​ប្រកួត​ជាមួយ សាធារណរដ្ឋ​អៀរឡង់។ ការ​ប្រកួត​វគ្គ​ Play-off​ទាំង​នេះ ជើង​ទី១ នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​ខាង​មុខ ខណៈ​ជើង​ទី ២ នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៤ ខែ​ដដែល។

បើ​ទោះ​ជា អេហ្ស៊ីប និង នីហ្សេរីយ៉ា បាន​កក់​កៅអី World Cup បាន​សម្រេច​កាលពី​ពេល​ថ្មីៗ​នេះ​ក្ដី នៅ​ទ្វីប​អាហ្វ្រិក ការ​ប្រជែង​គ្នា​នៅ​តែ​បន្ត​ ក្នុង​វគ្គ​ជម្រុះ World Cup ដោយ​ការ​ប្រកួត​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​​ក្នុង​ថ្ងៃ​ទី ១៤ វិច្ឆិកា ខាង​មុខ។

ក្រៅ​ពី​ទ្វីប​អឺរ៉ុប និង​អាហ្វ្រិក ក៏​មាន​បណ្ដា​ប្រទេស​ចំនួន ៤​ទៀត​ដែល​ត្រៀម​លេង​វគ្គ​ Play-off ដើម្បី​ឡើង​ទៅ​លេង World Cup។ ក្នុង​នោះ ប្រទេស​អូស្ត្រាលី ត្រូវ​លេង​ជាមួយ ហុងឌុយរ៉ាស់ ទាំង​ពីរ​ជើង​នៅ​ថ្ងៃ​ទី ១០ និង​ទី ១៥ ខែ​វិច្ឆិកា ខណៈ នូវែលហ្សេឡង់ ត្រូវ​ប្រកួត​ជាមួយ ប៉េរូ ទាំង​ពីរ​ជើង​នៅ​ថ្ងៃ​ទី ១១ និង ១៥ ខែ​វិច្ឆិកា។

រហូត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ចំនួន ២៣ ហើយ​ដែល​បាន​កក់​កៅអី​បាន​សម្រេច​ក្នុង​ការ​ទៅ​លេង​ World Cup នៅ​រុស្ស៊ី​ឆ្នាំ​ក្រោយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី