Drone ហោះ​បុក​យន្តហោះ​អ្នក​ធ្វើ​ដំណើរ​នៅ​ប្រទេស​កាណាដា

  • 2017-10-18 01:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ផ្នែក​ដឹក​ជញ្ជូន​នៃ​ប្រទេស​កាណាដា​បាន​ប្រាប់​ឲ្យ​ដឹង​ថា​​ Drone មួយ​គ្រឿង បាន​ហោះ​ទៅ​បុក​ទង្គិច​យន្តហោះ Skyjet ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Jean Lesage នៃ​ទីក្រុង Québec ដែល​ត្រៀម​ចុះចត​កម្ពស់​ជាង ៤៥០ ម៉ែត្រ​ពី​ដី។ យន្តហោះ​ដែល​​មាន​ផ្ទុក​អ្នក​ធ្វើ​ដំណើរ ៨ នាក់ ​មិន​បង្ក​គ្រោះថ្នាក់ធ្ងន់ធ្ងរ​នោះទេ គ្រាន់​បង្ក​ការ​ប៉ះ​ទង្គិច​បន្តិចបន្តួច និង​អាច​ចុះចត​ដោយ​សុវត្ថិភាព។

អាជ្ញាធរ​បាន​​បញ្ជាក់​ថា នេះ​ជា​លើក​ទី ១ សម្រាប់​ប្រទេស​កាណាដា មាន​ជួប​រឿងហេតុ​បែប​នេះ។

បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ និង​​ក្រុម​ប្រឹក្សា​សុវត្ថិភាព​ផ្នែក​ដឹក​ជញ្ជូន​ក្នុង​ស្រុក ដើម្បី​ស៉ើប​អង្កេត​ជុំវិញ​បញ្ហា​នេះ។ ចំពោះ Drone ដែល​បង្ក​ហេតុ​លោក Marc Garneau រដ្ឋមន្ត្រី​ក្រសួង​ផ្នែក​ដឹក​ជញ្ជូន​ចោទ​ថា​ បាន​ហោះ​ចូល​ក្នុង​តំបន់​ហាម​ឃាត់។

លោក​សង្កត់​ធ្ងន់​ទៀត​ថា​ នរណា​ម្នាក់​ដែល​បំពាន​ច្បាប់អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​រហូត​ដល់ **២៥ ០០០ ដុល្លារ​**ឬ​អាច​ឈាន​ដល់​ការ​ជាប់​ពន្ធ​ធនាគារ​ថែម​ទៀត​ផង។

រំឭក​ថា​រាល់​បណ្ដា​អាកាសយានដ្ឋាន​ក្នុង​ប្រទេស​កាណាដា​ទាំង​អស់ សុទ្ធ​សឹង​តែ​បាន​រាប់​ជា​តំបន់​ហាម​ឃាត់ "No Drone Zones” និង​រាល់​យន្តហោះ​គ្មាន​មនុស្ស​បើក ត្រូវ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ជុំវិញ​បរិវេណ​យ៉ាង​តិច ៥.៥ គីឡូម៉ែត្រ។ ​ឆ្នាំ ២០១៧ រដ្ឋាភិបាល​កាណាដា​ទទួល​បណ្តឹង​ជុំវិញ​បញ្ហា Drone ជាង ១ ៥៩៦ គ្រឿង ដែល​បង្ក​ផល​ប៉ះពាល់ ខណៈ​ជាង ១៣១ គ្រឿង ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​នៃ​អាកាសចរណ៍។

អាន​អត្ថបទ​បន្ទាប់

- នៅ​អាមេរិក​បណ្តាញ​សង្គម​ពេញនិយម​​ពី​យុវវ័យ​ មិន​មែន Facebook ទេ

-មនុស្ស​ពាក់​កណ្តាល​ផែនដី​ ចំណាយ​​​ពេល​មិន​តិច​ម៉ោង​លើ​ទូរសព្ទ​ជា​រៀងរាល់ថ្ងៃ

ប្រភព៖ petapixel   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី