វិមានកញ្ចក់ ១៧លានដុល្លារ​លើកំពូលភ្នំ ត្រូវភ្លើង​ព្រៃឆេះហ្មត់​ក្នុងមួយប៉ប្រិច​ភ្នែក

  • 2017-10-18 01:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិមាន​នៅ​ឈូង​សមុទ្រ​ San Francisco Bay ដ៏​ស្កឹមស្កៃ ជញ្ជាំង​កញ្ចក់​ដ៏​​ស្រស់​ស្អាត​​​​ស្ថិត​នៅ​លើ​​កូន​ភ្នំ​តំបន់ Bay Area ត្រូវ​បាន​ភ្លើង​ព្រៃ​ឆេះ​ខ្ទេច​រាប​ដល់​ដី។

​វិមាន​នេះ​​ឈ្មោះ Glass House ​​ស្ថិត​នៅ​​សង្កាត់​ Fairfield ​​ជាប់​ព្រំប្រទល់​សង្កាត់ Solano និង Napa រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក ​ត្រូវ​ភ្លើង​ឆេះ​ព្រៃ​រាល​ដាល​បំផ្លាញ​គ្មាន​សល់។​

ម្ចាស់​វិមាន​ជា​មហាសេដ្ឋី​លោក Cathy និង Jesse Marion ​ដែល​បច្ចុប្បន្ន​រស់​នៅ​រដ្ឋ​តិចសាស់ បាន​ទិញ​វិមាន​​កញ្ចក់​នេះ​ទុក​សម្រាប់​សម្រាក​លំហែ​កាយ។ វិមាន​​នេះ​បាន​សង់​ឡើង​​តាំង​ពី​ក្នុង​ឆ្នាំ ២០០៣ ហើយ​លោក Marion ក៏​សន្យា​សង់​វិមាន​​ Glass House ឡើង​វិញ​ដែរ ទោះ​ដឹង​ថា​ត្រូវ​ចំណាយ​​លាន​ដុល្លារ​ក៏​ដោយ។ គួរ​បញ្ជាក់​ថា ភ្លើង​​ឆេះ​ព្រៃ​បាន​បំផ្លាញ​ផ្ទៃ​ដី​ជាង​ ១៨​ម៉ឺន​អា និង​សំណង់​អគារ​ជាង ៥ ៧០០​ខ្នង​ទៀត​ផង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ