Ronaldo ឡើង​លើ​កំណត់​ត្រា​​​របស់​ Raul មួយ​នៅ UCL ក្រោយ​បង្ហាញ​ខ្លួន​យប់​មិញ

  • 2017-10-18 02:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​ទល់​នឹង Tottenham Hotspur  ​កាល​ពី​យប់មិញ Cristiano Ronaldo បាន​មាន​វត្តមាន​ជា​ជម្រើស​១១​នាក់ ហើយ​នោះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​១៤៣​របស់​គេ​នៅ Real Madrid​ក្នុង Champions League។

១៤៣​ប្រកួត​​នេះ​ បាន​ធ្វើ​ឲ្យ​កីឡាករ​ព័រទុយហ្គាល់​​​ឡើង​ឈរ​លើ​កំណត់​ត្រា​​បង្ហាញ​ខ្លួន​របស់ Raul នៅ​ Champions League ពោល​វីរបុរស​ Madrid រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​១៤២​ប្រកួត។ ពេល​បច្ចុប្បន្ន​អ្នក​​ដែល​បាន​លេង​នៅ​ពាន​ដ៏​ធំ​នេះ​ច្រើន​ជាង​គេ​គឺ Iker Casillas របស់ FC Porto បង្ហាញ​ខ្លួន​១៦៦​ប្រកួត ឯ​លេខ​២​គឺ Xavi Hernández លេង​បាន​១៥១​ប្រកួត។

Ronaldo នៅ​សល់​២៣​ប្រកួត​ទៀត​ទើប​តាម​ស្មើ​កំណត់ត្រា​របស់ Casillas ខណៈ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​កំពុង​បន្ត​អាជីព​នៅ​ឡើយ។ Ronaldo ចាប់​ផ្ដើម​លេង​នៅ Champions League លើក​ដំបូង​ ពេល​ដែល Manchester United ជួប Stuttgart កាល​ពី​ខែ​ តុលា ឆ្នាំ​ ២០០៣៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ