មិនមែន Apple ​ក៏​មិនមែន Samsung អ្នក​​បង្កើត​​​ទូរសព្ទ​ មាន​កាមេរ៉ា​មុខ​​ដំបូង​គេ

  • 2017-10-18 03:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​មុខ​ ឬ​​អាច​ហៅ​​ម្យ៉ាង​ទៀត​ថា កាមេរ៉ា​ Selfie (ថត​មុខ​ខ្លួន​ឯង​) កាន់តែ​ពេញនិយម​ប្រើប្រាស់​ច្រើន​នាពេល​បច្ចុប្បន្ន​នេះ​ ខណៈ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​នានា​ប្រឹងប្រែង​បន្ថែម​ទំហំ​កាមេរ៉ា​ដើម្បី​ឱ្យ​ការ​ថត​ Selfie ​កាន់​តែ​ច្បាស់​។ តើ​កាមេរ៉ា​មុខ​នេះ​មាន​លើ​ទូរសព្ទ​តាំង​ពី​ពេល​ណា​?

Sony Ericsson Z1010

កាមេរ៉ា​​មុខដំបូង​គេ​កើត​នៅ​​ឆ្នាំ​ ២០០៣ (​មក​ទល់​បច្ចុប្បន្ន​មាន​រយៈពេល​ ១៤ ​ឆ្នាំ​) ​ជំនាន់​ទូរសព្ទ​ Sony Ericsson Z1010។

តាមប្រភព​ពី Wikipedia និង​ប្រភព​ដទៃ​ទៀត​បានបញ្ជាក់​ថា ​ក្រុមហ៊ុន​ជប៉ុន​ Sony ជា​អ្នក​ត្រួសត្រាយ​បច្ចេកវិទ្យា​នេះ​មុន​គេ​លើ​ទូរសព្ទ​បត់​របស់​ខ្លួន​ម៉ាក​ Sony Ericsson Z1010 ​និង​បាន​ចេញលក់នៅ​​ត្រីមាស​ទី​៤ ​ឆ្នាំ​ ២០០៣​។

ជំនាន់នោះ Sony Ericsson Z1010 ដែលបំពាក់កាមេរ៉ា​មុខ​​ដំបូង​នេះ លក់តម្លៃ​ប្រហែល ១៣០ ដុល្លារ

ចំណុច​ពិសេស​របស់ Sony Ericsson Z1010 មាន​ដូចជា៖

  • ទំហំ​​អេក្រង់​ 2.2 ​អ៊ីញ
  • អេ​ក្រង់​ប្រភេទ​ TFT
  • កម្រិត​ Resolution ១៧៦ ​គុណ​នឹង​ ២២០ ភ៊ិចស៊ែល
  • ទម្ងន់​ ១៤៤ ​ក្រាម
  • ថ្ម​ប្រភេទ​ Li-Po ​ថាមពល​ ១០០០ mAh (​និយាយ​បាន​៤​ម៉ោង​និង​ប្រើ​ធម្មតា​បាន​ ៤៥០​ម៉ោង​)
  • កាមេរ៉ា​មុខ​០.៣ ​មេហ្កាភ៊ិចស៊ែល​សម្រាប់​ថត​ Selfie ​និង​វីឌីអូ​ខល​
  • កាមេរ៉ា​ក្រោយ​ ២ VGA
  • ប្រព័ន្ធ​ទំនាក់​ទំនង​ 3G, Bluetooth, GPRS, EDGE, Mini USB, VoIP ​និង​ Infrared
  • តម្លៃ​ ១៣០ដុល្លារ

ប្រិយមិត្ត​ដែល​ធ្លាប់​បាន​កាន់​ប្រើ​ទូរសព្ទ​នេះ​កាល​ពី​ជាង ១០ ឆ្នាំ​មុន អាច​ជួយ​បញ្ចេញ​មតិ​ខាង​ក្រោម​បាន​៕

ចង់​ដឹង​ ទស្សនា​វីដេអូ​ខាង​ក្រោម​៖

Sony Ericsson Z1010

ចុច​អាន​បន្ត​៖

ប្រភព៖ Wikipedia | web.archive.org   ប្រែសម្រួល៖ សិរីបុទ្រ