ផ្អើលពេញ​ប្រទេស​ចិន​ថា​តួ​ "អ៊ូខុង" កំពុង​​មាន​​ទំនាក់​ទំនង​​ស្នេហា​​ភេទ​​​ដូច​​គ្នា!

  • 2017-10-18 02:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ប្រុស​តួ​ឯក​រឿង​ "អ៊ូខុង” ឆ្នាំ​ ២០១៧​ ត្រូវ​មហាជន​ជា​ច្រើន​មាន​ការ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ នៅ​ពេល​បែក​ធ្លាយ​ព័ត៌មាន​ថា​ លោក​មាន​ទំនាក់ទំនង​ស្នេហា​ភេទ​ដូច​គ្នា។

ទាក់ទង​នឹង​បញ្ហា​នេះ​ តួ​ប្រុស​ "អ៊ូខុង” បាន​ចេញ​មុខ​បដិសេធ​ទាំង​ស្រុង​ ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​ខុស​ពី​ការ​ពិត​ ដែល​និយាយ​ថា​លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ជំនួញ​ម្នាក់​ឈ្មោះ​ Zhang Lei។

យ៉ាង​ណា​មិញ​ រឿង​រ៉ាវ​អាស្រូវ​មួយ​នេះ​ បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ និង​ត្រូវ​អ្នក​គាំទ្រ​របស់​ Eddie ជា​ច្រើន​នាក់​លើក​មក​និយាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត ក្រោយ​អ្នក​ប្រើ​គណនី​ Weibo ម្នាក់​បាន​បង្ហោះ​រូបភាព​នៃ​កិច្ច​សន្ទនា​ដែល​ខ្លួន​ថត​ទុក។ ក្រៅ​ពីរូប​ភាព​នោះ​ ក៏​នៅ​មាន​តម្រុយ​ខ្លះទៀត​ បណ្ដាល​ឲ្យ​មហាជន​មួយ​ចំនួន​គិត​ថា​ តារា​ប្រុស​រូប​នេះ​ កំពុង​មាន​ស្នេហា​ជាមួយ​ប្រុសគ្នា​ឯង ហើយ​ប្រុស​ម្នាក់​នោះ​គឺ​លោក Zhang Lei។

ក្រោយ​បែក​ធ្លាយ​ព័ត៌មាន​នេះ​ មិន​ដល់​មួយ​ម៉ោង​ផង​ ខាង​ក្រុមការងារ​របស់​ Eddie ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ ដោយ​បាន​លើក​ឡើង​ថា​ នេះ​ជា​ការ​ប្រមាថ​កិត្តិយស​ដល់​ពួកគេ (Eddie និង​ Zhang Lei) ហើយ​ក្រុមការងារ​នឹង​ទុកឲ្យ​មេធាវី​ ចាត់​ចែង​បញ្ហា​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់។

លោក​ Zhang Lei

ជា​ការ​ពិត​ លោក​ Zhang Lei គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ “Hillhouse Capital Group” ដែល​ជា​អ្នក​វិនិយោគ​មាន​ទ្រព្យ​សម្បត្តិ​មិន​ធម្មតា​ដែរ​ក្នុង​ប្រទេស​ចិន៕

ចុចអាន៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី