​រក​បាន​៧​គ្រាប់ Liverpool បំបែក​កំណត់ត្រា​​ស៊ុត​ក្រៅ​ដី​របស់​ខ្លួន​ឯង

  • 2017-10-18 02:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp បាន​ដឹក​នាំ​ហង្សក្រហម Liverpool បាន​បំបែក​កំណត់ត្រា​ ទាត់​បញ្ចូល​ទី​​ក្រៅ​ដី​​នៅច្រើន​បំផុត​នៅ​  Champions League ក្រោយ​រក​បាន​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​លើ​ក្លឹប Maribor  ៧-០។

៧-០​គឺ​ជា​ការ​ឈ្នះ​ធំធេង​បំផុត​ នៅ​ក្រៅ​ដី​​ក្នុង​ពាន​ធំ​ប្រចាំ​ទ្វី​អឺរ៉ុប​មួយ​នេះ​​សម្រាប់ Liverpool ដោយ​កំណត់​ត្រា​ចាស់​ពួក​ធ្លាប់​ឈ្នះ​ត្រឹម​តែ​៥-០​ប៉ុណ្ណោះ​លើ​ក្រុម Reykjavik (១៩៦៤)​, Crusaders (១៩៧៦) និង Haka (២០០១)។ សម្រាប់​គ្រាប់​បាល់​ទាំង​៧​គ្រាប់​នោះ​រួម​ចំណែក​ដោយ​កីឡាករ Roberto Firmino (២គ្រាប់), Mohamed Salah (២គ្រាប់, Philippe Coutinho, Alex Oxlade-Chamberlain និង Trent Alexander-Arnold ម្នាក់​មួយ​គ្រាប់។

នេះ​ជា​រសជាតិ​ឈ្នះ​ជា​លើក​ដំបូង​របស់​ហង្សក្រហម​នៅ Champions League​ក្នុង E ក្រោយ​​ពីរ​ប្រកួត​មុន​​​​ពួក​គេ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ។ សាកសួរ​ពី​ការ​បំបែក​កំណត់ត្រា​ក្រោយ​ការ​ប្រកួត Klopp បាន​លើក​ឡើង​ថា ពិត​ជា​កម្រ​ដែល​អាច​ឈ្នះ​ដល់ ៧-០ ប៉ុន្តែ​ពួក​គេ​អាច​ធ្វើ​បាន​ដោយ​មិន​គួរ​ឲ្យ​ជឿ៕

ចុចអាន៖

​​​​

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ