នរណា​អាច​ជា​អ្នក​ចាត់ការ​ថ្មី​របស់ Leicester City?

  • 2017-10-18 03:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leicester City បាន​បណ្ដេញ​អ្នក​ចាត់ការ​ទូទៅ​ចេញ​ពី​តំណែង​កាល​ពី​យប់​មិញ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ទីបំផុត​ក្រោយ​ដឹក​នាំ​ក្រុម​ចូល​ក្នុង​តំបន់​គ្រោះថ្នាក់​ (លេខ​១៨​ក្នុង​តារាង)។

Craig Shakespeare

ក្រុម​ជើង​ឯក​អង់គ្លេស​ឆ្នាំ​២០១៦ កាល​ពី​រដូវ​កាល​ចាស់​បាន​បណ្ដេញ​លោក Claudio Ranieri ម្ដង​ហើយ​ បន្ទាប់​មក​នៅ​រដូវ​កាល​នេះ​សេដ្ឋី​ជនជាតិ​ថៃ​បាន​ឃ្នើស​​ចិត្ត​បណ្ដេញ​លោក Craig Shakespeare ម្នាក់​ទៀត​បើ​ទោះ​ជា​ទើប​តែងតាំង​​បាន​៤​ខែ​ក៏ដោយ​។

ក្រោយ​អវត្តមាន​អ្នក​ចាត់​ការ​សញ្ជាតិ​អង់គ្លេស​ ក្លឹប​​ឲ្យ​ជំនួយ​ការ​លោក Michael Appleton ដឹកនាំ​ក្រុម​ជា​បណ្ដោះ​អាសន្ន​រង់ចាំ​ការ​តែងតាំង​ថ្មី។ បើ​តាម​ប្រភព​ពី​ BBC បាន​បង្ហាញ​បេក្ខភាព​សំខាន់​ៗ​មួយ​ចំនួន​ដែល​ Leicester កំពុង​ចាប់​អារម្មណ៍​យក​មក​បំពេញ​កៅអី​ដែល​ទំនេរ។

Carlo Ancelotti ដែល​​ត្រូវ​ Bayern Munich បណ្ដេញ​ចេញ​, អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​ Sam Allardyce, អ្នក​ចាត់ការ​​គ្មាន​ការងារ​ធ្វើ​ David Moyes និង​អតីត​អ្នក​ចាត់ការ​ Crystal Palace លោក​ Alan Pardew សុទ្ធ​តែ​ជា​គោល​ដៅ​របស់​ក្លឹប។ ក្នុង​នោះ​ក៏​មាន​លោក Chris Coleman អ្នក​ចាត់ការ​ជម្រើស​ជាតិ​វែល និង​ Roberto Mancini អតីត​អ្នកចាត់ការ​ Manchester City ផង​ដែរ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត