បាងកក និងហូជីមិញ ជាប់ឈ្មោះជាទីក្រុង ដែលរស់នៅមានគ្រោះថ្នាក់បំផុត

  • 2017-10-18 07:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ការ​សិក្សា​ថ្មី Safe Cities Index របស់​ទស្សនាវដ្ដី The Economist បាន​ឲ្យ​ដឹង​ថា បាងកក រួម​ជាមួយ​ទីក្រុង​មួយ​ចំនួន​ទៀត​ដូច​ជា Yangon, Manila, Jakarta និង​ហូជីមិញ ត្រូវ​បាន​ចាត់​ឈ្មោះ​នៅ​ក្នុង​ចំណោម​ទីក្រុង ដែល​រស់​នៅ​មាន​គ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក។

ទីក្រុង​បាងកក ប្រទេស​ថៃ

ការ​សិក្សា​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​នេះ បាន​វិភាគ​ទៅ​លើ​ទីក្រុង​ចំនួន ៦០ (មិន​មាន​ទីក្រុង​ភ្នំពេញ) ក្នុង​ចំណោម​សុវត្ថិភាព​ចំនួន ៤ ប្រភេទ រួម​មាន​ដូចជា ឌីជីថល , សុខភាព , ហេដ្ឋារចនាសម្ព័ន្ធ និង សន្តិសុខ​ផ្ទាល់ខ្លួន។ ទីក្រុង​បាងកក បាន​ជាប់​ចំណាត់​ថ្នាក់ លេខ៤៩ បើ​រាប់​ពី​ទីក្រុង​មាន​សុវត្ថិភាព​បំផុត ជាមួយ​នឹង​ពិន្ទុ ៦០,០៥ នៃ​ពិន្ទុ ១០០។ ពិន្ទុ​របស់​រាជធានី​ប្រទេស​ថៃ​នេះ ត្រូវ​បាន​ធ្លាក់​ចុះ​ដោយ​សារ​តែ​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​តែម្ដង។

មិនតែប៉ុណ្ណោះ បាងកក បាន​ឈរ​នៅ​លំដាប់​លេខ​៤ នៅ​លើ​ពិភពលោក ជា​ទីក្រុង​ដែល​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម អំពើ​ហិង្សា និង អំពើ​ភេរវកម្ម៕

ខាង​ក្រោម​នេះ​គឺ​ជា​ចំណាក់​ថ្នាក់​ទីក្រុង​ដែល​រស់នៅ​មាន​គ្រោះថ្នាក់​បំផុត​លើ​ពិភពលោក ផ្អែកលើ Safe Cities Index៖

#១ ទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន

#២ ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា

#៣ ទីក្រុង Dhaka ប្រទេស​បង់ក្លាដេស

#៤ ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី

#៥ ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម

#៦ ទីក្រុង Manila ប្រទេស​ហ្វីលីពីន

#៧ ទីក្រុង Caracas ប្រទេស​វេណេហ្ស៊ុយអេឡា

#៨ ទីក្រុង Quito ប្រទេស​អេក្វាឌ័រ

#៩ ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់

#១០ ទីក្រុង Cairo ប្រទេស​អេហ្ស៊ីប

#១១ ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិកខាងត្បូង

#១២ ទីក្រុង​បាងកក ប្រទេស​ថៃ

ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន

ខាង​ក្រោម​នេះ​គឺ​ជា​ចំណាក់​ថ្នាក់​ទីក្រុង​ដែល​រស់នៅ​មាន​សុវត្ថិភាព​បំផុត​លើ​ពិភពលោក ផ្អែកលើ Safe Cities Index៖

#១ ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន

#២ សិង្ហបុរី

#៣ ទីក្រុង Osaka ប្រទេស​ជប៉ុន

#៤ ទីក្រុង Toronto ប្រទេស​កាណាដា

#៥ ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី

#៦ ទីក្រុង Amsterdam ប្រទេស​ហូឡង់

#៧ ទីក្រុង Sydney ប្រទេស​អូស្ត្រាលី

#៨ ទីក្រុង Stockholm ប្រទេស​ស៊ុយអែត

#៩ ទីក្រុង​ហុងកុង ប្រទេស​ចិន

#១០ ទីក្រុង Zurich ប្រទេស​ស្វីស

ចុចអាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម