iPhone មាន​រឿង​អាស្រូវ​ធំៗ​ ៣ ដែល​ Apple មិន​ចង់​រំឭក

  • 2017-10-18 23:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​iPhone ជា​ផលិតផល​ដ៏​ជោគជ័យ​បំផុត​មួយ​របស់​ Apple ដោយ​ចាប់​តាំង​ពី​ចេញ​លក់​ដំបូង​​នៅ​ឆ្នាំ​ ២០០៧ មក​ទល់​ពេល​នេះ​ លក់​ចេញ​បាន​ដល់​ ១ ពាន់​លាន​គ្រឿង​ហើយ។ យ៉ាងណាក្ដី​នៅ​ពី​ក្រោយ​ជោគជ័យ​នេះ​ មាន​រឿង​អាស្រូវ​ចំនួន​ ៣ អំពី​ iPhone ដែល​ Apple មិន​ចង់​ឲ្យ​អ្នក​ដទៃ​រំឭក ៖

១. អង់តែន (Antennagate) ឆ្នាំ​ ២០១០

iPhone 4

iPhone 4 ជា​រចនាបថ​មួយ​ថ្មី​របស់​ Apple បន្ទាប់​ពី​​ម៉ូដែល iPhone 3Gs។ Apple បាន​​ដាក់​អង់តែន​នៅ​ផ្នែក​ខាង​ក្រៅ​ ដែល​គេ​អាច​មើល​ឃើញ​ស្នាម​គន្លាក់​អង់តែន​បាន។ អ្នក​ប្រើ​មួយ​ចំនួន​កត់​សម្គាល់​ថា​ ពេល​​កាន់​ iPhone 4 ដោយ​យក​ដៃ​​ដាក់​ពី​លើ​ខ្សែ​អង់តែន​ ធ្វើ​ឲ្យ​សេវា​ទូរសព្ទ​ថយ​ចុះ។

iPhone 4s

Apple បាន​ឆ្លើយ​តប​ថា ៖ "គ្រាន់​តែ​​​កុំ​កាន់​របៀប​នឹង​ទៅ​ លែង​អី​ហើយ”។ ការ​ឆ្លើយ​តប​នេះ​នាំ​ឲ្យ​មាន​ការ​រិះ​គន់​​ និង​សើច​ចំអក​ជា​ច្រើន។ ក្រោយ​មក​ Apple ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ទីក្រុង​ Cupertino និង​បាន​ប្រកាស​ថា​ចែក​សម្បក​​ការពារ​ទូរសព្ទ​ដល់​អ្នក​ប្រើ​ប្រាស់​ឥត​គិត​ថ្លៃ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ Apple ក៏​បាន​និយាយ​ថា​ ៖ "យើង​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ...ប៉ុន្តែ​យើង​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់​របស់​យើង​សប្បាយ​ចិត្ត”។ ពេល​ចេញ​ iPhone 4s Apple បាន​បន្ថែម​ខ្សែ​អង់តែន​មួយ​ទៀត​ដើម្បី​ជៀសវាង​បញ្ហា​នេះ។

២. iPhone អាច​ពត់​បាន (Bendgate) ឆ្នាំ​ ២០១៤

​​iPhone 6 Plus មាន​កម្រាស់​ស្ដើង​ពេក​ រហូត​ដល់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា​ ស្មាតហ្វូន​នេះ​កោង​ ពេល​នៅ​ក្នុង​ហោប៉ៅ​បាន​មួយ​ភ្លែត។ Apple បាន​ឆ្លើយ​តប​ថា​ខ្លួន​ទទួល​បាន​​ការ​រាយការណ៍​ពី​បញ្ហា​នេះ​តែ​ ៩ ករណី​ប៉ុណ្ណោះ ហើយ​ករណី​ខូច​ខាត​​ដោយ​សារ​ការ​ប្រើ​ប្រាស់​ធម្មតា​ជា​ករណី​កម្រ​បំផុត។ Apple បាន​ផ្ដល់​ជូន​សេវាកម្ម​ប្ដូរ​ថ្មី​សម្រាប់​ស្មាតហ្វូន​ដែល​កោង។

៣. ជំងឺ​ Touch (Touch Disease) ឆ្នាំ​ ២០១៦

ជា​ឈ្មោះ​​មួយ​សម្រាប់​សម្គាល់​បញ្ហា​លើ​ iPhone 6/6 Plus ដែល​បញ្ហា​នោះ​គឺ​ការ​លេច​ចេញ​​ខ្សែ​ពណ៌​ប្រផេះ​មួយ​​នៅ​ផ្នែក​ខាង​លើ​នៃ​អេក្រង់​ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​អេក្រង់​ទូរសព្ទ​ទាំង​មូល​គាំង​ ចុច​មិន​ទៅ។ គេ​ជឿ​ថា​បញ្ហា​នេះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ Bendgate ដែល​ភាគ​ច្រើន​កើត​មាន​លើ iPhone 6 Plus ដូច​គ្នា។

ប្រភព៖ Macworld   ប្រែ​សម្រួល៖ សុខហេង