អ្នក​គាំទ្រ​អន់​ចិត្ត​មិន​ស្ទើរ ពេល Kim Tae Hee បង្ហោះ​​រូប​​១សន្លឹក​នេះ​លើ Instagram!

  • 2017-10-18 08:03:35
  • ចំនួនមតិ

ចន្លោះមិនឃើញ

Kim Tae Hee ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ប្រពន្ធ​របស់​តារា​ចម្រៀង​កូរ៉េ​ Rain បាន​ត្រ​លប់​មក​លេង​គណនី​ Instagram​ របស់​នាង​វិញ​ តែ​បែរ​ជា​អ្នក​គាំ​ទ្រ​ខក​ចិត្ត​នឹង​អ្វី​ដែល​នាង​បាន​បង្ហោះ​ទៅ​វិញ​។

នៅ​ថ្ងៃ​ទី​១៧​ ខែ​តុលា​នេះ Kim Tae Hee បាន​បង្ហោះ​រូប​ភាព​ជា​លើក​ដំបូង​នៅ​លើ​គណនី​ Instagram របស់​នាង​បើ​គិត​តាំង​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៦។ រូប​ភាព​ដែល​នាង​បាន​បង្ហោះ​ ជា​រូប​ផលិតផល​ថែ​រក្សា​សម្រស់​របស់​នាង​។​

នៅ​ពីក្រោម​រូប​ភាព​នោះ​នាង​បាន​សរសេរ​ថា "ឥឡូវ​នេះ​ខ្ញុំ​មិន​ដែល​តុប​តែង​មុខ​ទេ ខ្ញុំ​លាប​តែ​ឡេ​ពណ៌​ផ្កា​ឈូក​នេះ​នៅ​ពេល​ព្រឹក​និង​ពេល​យប់​តែ​ប៉ុណ្ណោះ វា​ងាយ​ស្រួល​ប្រើ​ ហើយ​របស់​នេះ​ជួយ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​កាន់​តែ​ស្អាត​ថែម​ទៀត ហា​ហា​ហា​ ខ្ញុំ​ចូល​ចិត្ត​ប្រើ​របស់​នេះ​តាំង​ពី​ខ្ញុំ​ចូល​រួម​ចំណែក​ថត​ផ្សាយ​ផលិត​ផល​នេះ...ព្រោះ​តែ​អាកាស​ធាតុ​បាន​ប្រែ​ប្រួល​ អ៊ីចឹង​ហើយ​ការពារ​កុំ​ឲ្យ​ផ្តាសាយ​ និង​ថែរក្សា​សុខភាព​ស្បែក​របស់​អ្នក​ទាំង​អស់​គ្នា​ផង​!”

មាន​មនុស្ស​​មិន​តិច​ទេ​ដែល​រិះ​គន់​នាង​ជាមួយ​នឹង​រូប​ភាព​ដែល​នាង​បាន​បង្ហោះ​ ទោះ​បី​ជា​នាង​មិន​បាន​លេង​គណនី​នេះ​យូរ​ណាស់​មក​ហើយ​ក៏​ដោយ​។​ ម៉្យាង​វិញ​ទៀត អ្នក​គាំ​ទ្រ​របស់​នាង​ បាន​ចាប់​អារម្មណ៍​ថា​ផលិត​ផល​ដែល​នាង​បាន​បង្ហោះ​នេះ​ ជា​ផលិត​ផល​ដែល​នាង​បាន​ផ្សព្វ​ផ្សាយ៕

ចុចអាន៖ ព័ត៌មាន​ផ្សេងៗ​ជុំវិញ​តារា​កូរ៉េ


ប្រភព៖ kstarlive ប្រែសម្រួល៖ អន​ សុភក្រ្តា