ជំនួប​ដ៏​កម្រ​រវាង​សិល្បករ​ថត​រូប​ជាតិ​ និង​អន្តរជាតិ​ល្បី​ៗ​នឹង​ធ្វើ​ឡើង​ឆាប់​ៗ​នេះ​

  • 2017-10-18 09:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​នេះ​ជា​ការ​ជួប​ជុំ​មួយ​ដ៏​កម្រ​រវាង​សិល្បករ​ថត​រូប​កម្ពុជា ​និង​សិល្បករ​ថត​រូប​អន្តរជាតិ​សរុប​៣០​នាក់​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ។

​​ ជំនួប​ដ៏​អស្ចារ្យ​រវាង​សិល្បករ​ថត​រូប​កម្ពុជា​ និង​សិល្បករ​ថត​រូប​ល្បី​ៗ​ប្រមាណ​ជា​២៥​រូប​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ រឿង​រ៉ាវ​នៃ​ការ​ផលិត​ស្នាដៃ​សិល្បៈ​រូបថត​បង្កើត​ជា​សាច់​រឿង​ និង​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ទឹក​ចិត្ត​ដល់​យុវជន និង​អ្នក​ថត​រូប​វ័យ​ក្មេង​កម្ពុជា​​ឲ្យ​​ស្រលាញ់​ យល់​ដឹង​ សិក្សា​រៀន​សូត្រ និង​អនុវត្តន៍​ការងារ​​ថត​រូប​ឲ្យ​កាន់​តែ​ខ្លាំង​ខ្លា​ជាង​មុន​។

លោក​ គ្រី​ស្យង់​ កូ​ស្យែល​ នាយក​ផ្នែក​រចនា​ និង​ស្ថាបនិក​នៃ​សមាគម​រូប​ថត​ភ្នំពេញ​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ព្រឹកមិញនេះ​​​​​ នៅ​វិទ្យាស្ថាន​បារាំង​ថា ​កម្មវិធី​​ជួប​ជុំ​សិល្បករ​ជាតិ​ និង​អន្តរជាតិ​ ក្នុង​មហោស្រព​រូបថត​ភ្នំពេញ​ឆ្នាំ​២០១៧​នេះ​ ជា​បទ​ពិសោធន៍​ថ្មី​មួយ​នាំ​មក​ជូន​សាធារណជន​ឲ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ និង​ជា​វេទិកា​មួយ​សម្រាប់​អ្នក​ថតរូប​អាជីព​ និង​អ្នក​ស្រលាញ់​ការ​ថត​រូប​ដែល​ចង់​ក្លាយ​ជា​អ្នក​ថត​អាជីព។ ​​​

​​​​​​​ជំនួប​រវាង​សិល្បករ​ថត​រូប​កម្ពុជា​ និង​សិល្បករ​ថត​រូប​ល្បី​ៗ​ជុំវិញ​ពិភពលោក​នេះ​ប្រព្រឹត្ត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ខែ​តុលា​ខាង​មុខ​នេះ ​​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​សម្ពោធ​មហោស្រព​រូប​ថត​ភ្នំពេញ​ឆ្នាំ​ទី​៨​ នៅ​វិទ្យា​ស្ថាន​បារាំង​កម្ពុជា​។

ក្រៅ​ពី​ពិធី​ជំនួប​​សិល្បករ​ថត​រូប​កម្ពុជា​ និង​សិល្បករ​ថត​រូប​ល្បី​ៗ​ជុំវិញ​ពិភពលោក​នេះ ​ក៏​នៅ​មាន​កម្ម​វិធី​សំខាន់​ដែល​ទាក់​ទង​នឹង​វិស័យ​ថតរូប​ជា​ច្រើន ​មាន​ដូច​ជា​ការ​តាំង​ពិព័រណ៍​រូបថត​ជាង​៤០០​សន្លឹក​របស់​សិល្បករ​​ខ្មែរ ​និង​អន្តរជាតិ​ និង​ការ​បញ្ចាំង​ផ្ទាំង​ទស្សនីយភាព​រូបថត​​ដែល​មាន​រយៈ​ពេល​១​ខែ​ពេញ​គឺ​​ចាប់​ពី​ថ្ងៃ​ទី​២១​ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី ២១​ ខែ​ វិច្ឆិកា ឆ្នាំ​២០១៧​​​​​​៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម