ផ្សារ​កុងតឺន័រ​ថ្មី ជិត AEON លើ​ដី​មួយ​ហិចតា​កន្លះ ត្រៀម​បើក​ឆាប់ៗ​នេះ

  • 2017-10-18 09:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ផ្សារ​កុងតឺន័រ​ថ្មី ឈ្មោះ​ថា "ផ្សារ​កុងតឺន័រ 2040” សង់​លើ​ផ្ទៃ​ដី​ជាង​មួយ​ហិចតា​កន្លះ ហើយ​ចាត់​ទុក​ជា​ផ្សារ​កុងតឺន័រ​ធំ​ជាងគេ​នៅ​ភ្នំពេញ​នោះ បាន​បង្កើត​ដោយ​អ្នក​ជំនួញ​ជន​ជាតិ​ខ្មែរ និង​សិង្ហបុរី ស្ថិត​លើ​ផ្លូវ​សុធារស ជិត​ផ្សារ​ទំនើប AEON ទី១។

ក្រៅ​ពី​កន្លែង​ចត​យានយន្ត​ធំ​ទូលាយ ព្រម​ទាំង​បើក ២៤ម៉ោង ផ្សារ​កុងតឺន័រ 2040 មាន ៥០០តូប ដោយ​ចែក​ជា ៤ផ្នែក​ធំៗ​ដាច់​ពី​គ្នា ផ្នែក​លក់​ទំនិញ ផ្នែក​លក់​ម្ហូបអាហារ​គ្រប់​ប្រភេទ ផ្នែក PUB និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ដូចជា​រោងកុន​ជាដើម។

ផ្សារ​កុងតឺន័រ​ដែល​រចនា​ប្លង់​ដោយ​ស្ថាបត្យករ​ជន​ជាតិ​សិង្ហ​បុរី និង​កម្ពុជា​នេះ កំពុង​ចាប់​ផ្ដើម​ការ​សាងសង់ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែ​វិច្ឆិកា​ខាងមុខ។ មក​ដល់​ពេល​នេះ មាន​អតិថិជន​មក​កក់​តូប​រហូត​ដល់ ៨០% ហើយ ដោយ​តម្លៃ​ចាប់​ពី ៣០០ដុល្លារ​ប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​បន្ថែម ទាក់ទង​លេខ​ទូរសព្ទ ០៨៦ ៤០ ២០ ៤០ /០៩៩ ២០ ៤០ ២០ /០៨៨៩ ២០ ៤០ ២០៕

ដោយ៖ វិទូ