«​រៀន​​អ្វី​ដែល​​អ្នក​​​ចូល​ចិត្ត​ អ្នក​នឹង​រៀន​ពូកែ​» ត្រូវ​បាន​​លើក​​​ឡើង​​ក្នុង Discovery Day របស់​ Limkokwing

  • 2017-10-18 12:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​“Discovery Day” ជា​ឈ្មោះ​សិក្ខាសាលា​តម្រង់ទិ​ស​សិក្សា​របស់​សាកល​វិទ្យា​ល័​យ​អន្តរជាតិ Limkokwing កាលពី​ព្រឹក​មិញ​នេះ នៅ​ទីតាំង​សាលា​ដោយផ្ទាល់​។​ ​សិក្ខាសាលា​នេះ​ ធ្វើឡើង​ដើម្បី​ផ្ដល់​​ឱកាស​ឲ្យ​សិស្ស​និ​ស្សិត​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​ជំ​នា​ញ​ដែល​ខ្លួន​ស្រលាញ់ និង​ជួប​ផ្ទាល់​ជាមួយ​សាស្ត្រា​តាម​ជំនាញ​នី​មួយៗ​ ដើម្បី​សួរនាំ​ពី​កម្ម​វិធិ​សិក្សា ឱកាស​ការងារ ​មុន​សម្រេចចិត្ត​រៀន ​ជៀសវាង​ស្តាយ​ក្រោយ​ ខណៈ​​ការពិគ្រោះយោបល់​ គឺមិន​គិត​ថ្លៃទេ​។​

​លោក Md. Monirul Islam សាកលវិទ្យាធិការ​​សាកល​វិទ្យា​ល័យ Limkokwing បាន​ឲ្យ​ដឹងថា​៖ «​កន្លង​មក​ យើង​សង្កេតឃើញ​សិស្ស​ក្មេងៗ​ភាគច្រើន​សម្រេចចិត្ត​រៀន​តាម​គ្នា ឬតាម​ការ​ណែនាំ​របស់​ឪពុកម្តាយ ខ្លះ​ទាំង​មិនច្បាស់​ថា​ ជំ​នា​ញ​ហ្នឹង​គេ​រៀន​​អី ចេញទៅ​មក​ធ្វើការ​អី​ផង​​។​ ​តាមពិតទៅ ​ការណែនាំ​របស់​ចាស់​ទុំ​មិន​មែនមានន័​យ​ថា ​មិនល្អ​នោះ​ទេ តែ​ដើម្បី​ទទួលបាន​ល​ទ្ធ​ផល​ល្អ​ក្នុង​ការសិក្សា ពួកគេ​គួរ​រៀន​អ្វីដែល​គេ​ស្រលាញ់​ចូលចិត្ត ឬ​ត្រូវ​នឹង​ទេពកោសល្យ​របស់ខ្លួន។​

​​ដូច្នេះ​ សិក្ខាសាលា​នេះ​នឹង​ជួយ​ឲ្យ​សិស្ស​ដែល​ទើបតែ​​ជាប់​ ឬ​ធ្លាក់​បាក់ឌុប​ថ្មីៗ ហើយ​មិនទាន់​ដឹង​ត្រូវ​រៀន​អី ឲ្យ​បាន​យល់ច្បាស់ និង​អាច​សម្រេច​ចិត្តចាប់​ជំនាញ​បាន​ត្រឹមត្រូវ។ ​ថ្ងៃ​នេះ​ យើង​ធ្វើ​បទ​បង្ហាញ ៩​ ជំនាញ​ធំៗ ក្នុង​នោះ​ ​ជំនាញ​ដែល​សិស្ស​និ​យម​រៀន​ ​មានដូចជា ស្ថាបត្យកម្ម ព័ត៌មានិ​វិទ្យា ពាណិជ្ជកម្ម និង​ភាសា​អង់គ្លេស​។​

ជំនាញ​ទាំង​នេះ​ពេញ​និ​យម​រៀន​ ព្រោះ​ក្រៅ​ពី​មាន​ឱកាស​ការងារ​ច្រើនបច្ចុប្បន្ន​ ​ថែមទាំង​អាច​ប្រើ​ដើម្បី​​​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង​ទៀតផង​។ អ្នក​មិន​ជាប់​បាក់​ឌុប ​ក៏​អាច​ចូល​រៀន​បានដែរ ដោយ​គេ​ត្រូវ​ចាប់ផ្តើម​ពី​រៀន​បរិញ្ញប័​ត្រ​រង»។​

​លោក​ ក៏​បានបញ្ជាក់​ផងដែ​រថា​ ​សិក្សា​នៅ Limkokwing សិស្ស​និស្សិត​នឹង​ចេះ​ច្បាស់​ ហើយ​អាច​ធ្វើ​ការងារ​បាន​យ៉ាង​ល្អ ព្រោះ​អំ​ឡុងពេល​រៀ​ន សិស្ស​ទាំងអស់​នឹង​ត​ម្រូ​វ​ឲ្យ​ធ្វើ Project ជាច្រើន ហើយ​ប​ង្រៀន​ដោយ​គ្រូ​បរទេស និង​គ្រូខ្មែរ​ដែល​មាន​បទពិសោធជា​ច្រើន​ឆ្នាំ ការ​បង្រៀន​គឺ​យកចិត្ត​ទុកដាក់ ដិតដល់​ខ្លាំង ព្រោះក្នុង​មួយ​ថ្នាក់​រៀន​យើង​កំ​ណ​ត់​ចំ​នួន​សិស្ស​ត្រឹមតែ ២០​នាក់​ប៉ុណ្ណោះ។

​«យើង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ ដើម្បី​ឲ្យ​សិស្ស​ងាយស្រួល​ចុះ​កម្មសិក្សា​។ កន្លង​មក​ ក្រោយ​យ​ចប់​កម្មសិក្សា​ សិស្ស​របស់​យើង​តែ​ទទួលបាន​ការងារ​ធ្វើ​យ៉ាង​ឆាប់រ​ហ័​ស ដោយសារ​និស្សិត​ចេញ​ពីសាលា​យើង​ពូកែ​ភាសា​អង់គ្លេស មាន​សមិទ្ធ​ផល​ស្រាប់ និង​មាន​សមត្ថភាព​ពិតប្រាកដ​»។​

​«រៀន​នៅ​សាកល​វិទ្យា​ល័​យ​យើង អាច​ទៅ​រៀន​បន្តនៅ Limkokwing នៅឯ​បរទេស ​ដូចជា ម៉ាឡេស៊ី ទីក្រុង​ឡុង​ដុង​ចក្រ​ភព​អង់គ្លេស ចិន និង​អាហ្វ្រិក ជាដើម​។ រាល់​ឆមាស​ យើង​តែងមាន​សិស្ស​ចេញទៅ​រៀន Exchange Program ក្រៅប្រទេស ភាគច្រើន​គេ​ទៅ ម៉ាឡេស៊ី និង​អង់គ្លេស។ នេះ​ជា​ឱកាស​ដែល​អាច​ឲ្យ​សិស្ស​បាន​ចេញទៅ​មើល​បរិ​យាស​កាស​សិក្សា​នៅ​ប្រទេស​គេ​ ដើម្បី​​ទទួលបាន​បទពិសោ​ធ​​ថ្មី​»៕

អត្ថបទ​៖ លីដា

អត្ថបទពេញនិយម