​ជិត​​១០០០​ថ្ងៃ ទីបំផុត Hazard អាច​រក​គ្រាប់​ដំបូង​នៅ UCL​

  • 2017-10-19 01:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard  បាន​បំប៉ោង​សំណាញ់​ទី​នៅ​ពាក់​កណ្ដាល​ផ្លូវ​វគ្គ​ទី​២ ជួយ Chelea ស្មើ Roma ក្នុង​លទ្ធផល ៣-៣ ក្នុង​ផ្ទះ​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់​នៅ​  Champions League  រដូវ​កាល​នេះ។

យប់​មិញ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ព្រោះ Chelea ​ជា​អ្នក​​បើក​ឆាក​នាំ​មុខ​មុន​ដល់​ទៅ​២​គ្រាប់​សម្រេច​ទី​ដោយ David Luis និង Hazard ហើយ​វា​ក៏​ជា​គ្រាប់​ដំបូង​របស់​កីឡាករ​បែលហ្សិក​​ក្នុង UCL ចាប់​តាំង​ពី​ទាត់​បញ្ចូល​ទី​ចុងក្រោយ​ពេល​ប៉ះ PSG កាល​ពី​ឆ្នាំ​២០១៥ គិត​​ទល់​ពេល​នេះ​មាន​រយៈពេល​៩៥២​ថ្ងៃ​ហើយ។

ដោយ​ឃើញ​​គូ​ប្រកួត​នាំ​មុខ​ច្រើន​ក្រុម​មក​ពី​អ៊ីតាលី​​​ក៏​ប្រឹង​ស្ទុះស្ទា​ឡើង​វិញ រហូត​តាម​បាន​៣​គ្រាប់​មុខ​វិញ ដោយ​កីឡាករ Aleksandar Kolarov និង Edin Dzeko(២​គ្រាប់) ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខាង​ភ្ញៀវ​សប្បាយ​ជា​ខ្លាំង។ តែ​ការ​រីករាយ​ក៏​បាត់​ទៅ​វិញ ពេល Hazard រក​បាន​គ្រាប់​ទី​២​របស់​គេ​នាទី​៧៥ ​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​២​បាន​ត្រឹម​ម្នាក់​១​ពិន្ទុ។​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី