លីគ​កំពូល​កម្ពុជា សប្ដាហ៍​នេះ​នឹង​កាន់​តែ​ជក់ចិត្ត​បន្ថែម​ទៀត

  • 2017-10-19 02:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ ​នឹង​កាន់​តែ​ល្អ​មើល​ថែម​ទៀត ត្បិត​អី​ក្រុម​ខ្លាំង​ៗ​បន្ដ​ប៉ះ​គ្នា ដូចជា ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង តតាំង​ជាមួយ​ណាហ្គាវើល ​និង​ភ្នំពេញ​ក្រោន​ប៉ះ​ក្រសួង​ការពារ​ជាតិ​ជា​ដើម។

នេះ​ជា​សប្ដាហ៍​ទី​១៨​ហើយ​សម្រាប់​លីគ​កំពូល​កម្ពុជា ខណៈ​ដែល​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​បន្ដ​ឈរ​​កំពូល​តារាង​ដដែល។ ​ក្លឹប​ដែល​ដឹក​នាំ​ដោយ​លោក សំ វ៉ាន់ដេត ​នឹង​បន្ដ​ប៉ះ​ក្រុម​ណាហ្គាវើល ​នៅ​ទីលាន​ស្ដាត​ចុងសប្ដាហ៍​នេះ ​វេលា​ម៉ោង ៣:៣០​នាទី​រសៀល។ ការ​ប្រកួត​នេះ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ត្រូវ​ការ​ពិន្ទុ​ដូច​គ្នា តួ​យ៉ាង​ស្វាយ​រៀង​ត្រូវ​ការ​៣​ពិន្ទុ​បន្ថែម​ដើម្បី​បន្ដ​កំពូល​តារាង ​ស្រប​ពេល​ណាហ្គាវើល​ក៏​ត្រូវ​ការ​៣​ពិន្ទុ​ដើម្បី​រក្សា​តំណែង​ក្នុង​តំបន់ Top4 ​របស់​ខ្លួន។

ដោយ​ឡែក​សម្រាប់​ទ័ព​និង​ភ្នំពេញ​ក្រោន​វិញ ​ក្រុម​ទាំង​ពីរ​នេះ​កំពុង​ប្រដេញ​គ្នា​ខ្លាំង ព្រោះ​ក្រោន​នៅ​លេខ​៤​មាន​៣២​ពិន្ទុ​និង​ក្រសួង​ការពារ​ជាតិ​មាន​៣០​ពិន្ទុ​ឈរ​នៅ​លេខ​៥។ ប្រសិន​បើ​ក្រសួង​ការពារ​ជាតិ​អាច​យក​ឈ្នះ​ប្រកួត​នេះ​បាន នោះ​ពួកគេ​នឹង​ឈាន​ចូល​ក្នុង​តំបន់ Top4 ​បាន​វិញ​ហើយ។

អីចឹង ​មាន​តែ​ចាំ​ទស្សនា​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ទេ ទើប​ដឹង​ថា​ក្រុម​ណា​នឹង​ទទួល​បាន​ប៉ុន្មាន​ពិន្ទុ ​ហើយ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​ប៉ុន្មាន​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៨៕

អត្ថបទ៖ មុន្នីរម្យ