Griezmann៖" Atletico គ្មាន​គ្រាប់​បញ្ចូល​ទី​គឺ​ជា​កំហុស​របស់ខ្ញុំ"

  • 2017-10-19 02:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid បាន​ត្រឹម​ស្មើ​គ្នា​ ០ទល់​នឹង​ ០​ប៉ុណ្ណោះ​ជាមួយ​ក្រុម​បាត​តារាង​ Qarabag FK ក្នុង​ការ​ប្រកួត​ Champions League ពូល​ C។

ការ​ខកខាន​ឱកាស​ដណ្ដើម​៣​ពិន្ទុ​ធ្វើ​ឲ្យ​ក្រុម​ខ្លាំង​មក​ពី​អេស្ប៉ាញ​បច្ចុប្បន្ន​ឈរ​លេខ​៣​តាម​ពី​ក្រោយ​លេខ​ពីរ​ Roma ចំនួន​៣​ពិន្ទុ​ និង​តាម​លេខ​មួយ​ Chelsea ចំនួន​៥​ពិន្ទុ។​ ការ​ប្រកួត​នៅ​ទឹកដី​អាហ្សេបៃហ្សង់​យប់​មិញ​ Atletico មាន​ឱកាស​ស៊ុត​ចំ​គោល​ដៅ​៥​លើក​ និង​ខុស​គោល​ដៅ​៥​លើក​ប៉ុន្តែ​គ្មាន​គ្រាប់​បាល់​ណា​ចូល​ទី​បាន​​ឡើយ។

ទាក់ទង​នឹង​ភាព​កម្សោយ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី តារា​ឆ្នើម​សញ្ជាតិ​បារាំង​បាន​បន្ទោស​ខ្លួន​ឯង​ និង​ប្រព័ន្ធ​ប្រយុទ្ធ​ទាំង​មូល​របស់​ក្រុម​ ដោយ​មិន​បន្ទោស​កីឡាករ​ដែល​លេង​នៅ​តំបន់​ផ្សេង​នោះ​ទេ។

“Qarabag គឺ​ជា​ក្រុម​ល្អ​មួយ​​ បើ​មិន​អាច​ស៊ុត​ ពួក​យើង​ត្រូវ​តែ​ប្រឹង​ហ្វឹកហាត់​ជាង​មុន។​ ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​យើង​ត្រូវ​បំពេញ​តួនាទី​ឲ្យ​បាន​ល្អ។ ក្រុម​ទាំង​មូល​មាន​ខ្សែ​ការពារ​រឹងមាំ​ហើយ​ ប៉ុន្តែ​បើ​មិន​អាច​ស៊ុត​បញ្ចូល​ទី​វា​ជា​កំហុស​របស់​ខ្សែ​ប្រយុទ្ធ"។ កីឡាករ​វ័យ​២៥​ឆ្នាំ​លើក​ឡើង​ដូច្នេះ៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម