ស្មើ​យប់​មិញ កីឡាករ Chelsea​ ដេក​ពេទ្យ​២​នាក់​ថែម​ទៀត​

  • 2017-10-19 02:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea កាន់​តែ​មាន​បញ្ហា​នៅ​តំបន់​បម្រើ បន្ទាប់​ពី​លោក Antonio Conte  បាន​និយាយ​ថា Bakayoko និង David Luiz បាន​ទទួល​រង​របួស​ក្រោយ​លេង​ស្មើ​ជាមួយ Roma ៣-៣។

​ការ​ប្រកួត​រាត្រី​កន្លង​ទៅ​ក្នុង​កីឡដ្ឋានStamford Bridge ដោយ​ខ្វះ​ខាត​ខ្សែ​បម្រើ​លោកConte  បាន​ដាក់​ Luiz មក​លេង​ជា​បម្រើ​ចាប់​ដៃ​គ្នា​ជាមួយ Bakayoko ដែល​ទើប​ទិញ​ក្នុង​តម្លៃ​៤០​លាន​ផោន។ យ៉ាងណាក្ដី តាម​ការ​បញ្ជាក់​ពី​​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ថា កីឡាករ​ទាំង​ពីរ​​នាក់​នេះ​បាន​​​​មាន​បញ្ហា​របួស ដែល​ត្រូវ​ព្យាបាល​ដូច​ខ្សែ​បម្រើ N'Golo Kante, Danny Drinkwater និង Moses ដែរ។

ចំពោះ​របួស​ Luiz លោក Conte បាន​និយាយ​ថា Luizមាន​របួស​សាច់​ដុំ​កំភួន​ជើង​បន្តិចបន្តួច។ នៅ​ពេល​នេះ​លោក​​​មិន​ចង់​មាន​វិបត្តិ​កីឡាករ​ទេ​ ព្រោះ​លេង​តែ​កីឡាករ​ដដែល​ៗ​ពេក ពិត​ជា​ពិបាក។ លោក​មិន​ចង់​បាត់ Luiz ច្រើន​ដង​ពេក​ទេ។ ឯ​រឿង Bakayoko កំពុង​មាន​បញ្ហា​ក្រលៀន និង​ត្រូវ​បញ្ចូល​ក្នុង​​​បញ្ជី​​កីឡាករ​របួស​យូរ។ នៅ​ចុង​សប្ដាហ៍​នេះ តោ​ខៀវ​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ Watford  ក្នុង Premier League។

Marcus Rashford របស់ Man Utd ក៏​ជួប​បញ្ហា​របួស​ជង្គង់​ដូច​គ្នា ពេល​​បិសាច​ក្រហម​ឈ្នះ Benfica ១-០៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ