Fan Bingbing និង​គូស្នេហ៍​​បង្ហាញ​​​មុខ​​លើក​​ដំបូង​​រួមគ្នា​ក្រោយភ្ជាប់ពាក្យ

  • 2017-10-19 03:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ខែ​មុន​ គូ​ស្នេហា Fan Bingbing និង​ Li Chen បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ជាមួយ​គ្នា​ជា​លើក​ដំបូង​នៅ​ទី​ក្រុង​សៀង​ហៃ​ ក្នុង​សន្និសីទ​កាសែត​នៃ​កម្ម​វិធី​សម្ពោធ​ រឿង​ថ្មីរបស់​ពួកគេ។ គូ​ស្នេហ៍​មួយ​គូ​នេះ​មើល​ទៅ​ពោរពេញ​ទៅ​ដោយ​ភាព​ផ្អែម​ល្ហែម​អំឡុង​ពេល​ធ្វើ​កិច្ច​សម្ភាសន៍។

Fan Bingbing បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្លួន​ថា "គូ​ដណ្តឹង​របស់​ខ្ញុំ​ Li Chen” ហើយ​នាង​បាន​អះ​អាង​ថា​ មនុស្ស​គ្រប់​គ្នា​រាល់​ថ្ងៃ​ចាត់​ទុក​និង​គូ​ស្នេហ៍​របស់​នាង​ថា​ជា​ប្តី​ប្រពន្ធ​រួច​ទៅ​ហើយ​។

គួរ​បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា Li Chen បាន​សុំ​នាង​រៀប​ការ​នៅ​ចំ​ថ្ងៃ​ខួប​កំណើត​គម្រប់​ ៣៦​ឆ្នាំ​របស់​នាង​។ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ហើយ​បាន​សរសេរ​ថា​ "ពួក​យើង​, ជា​រៀង​រហូត"។ លើស​ពី​នេះ​ Fan Bingbing ក៏​បាន​បង្ហើប​ថា​ខ្លួន​ជា​មនុស្ស​មាន​សំណាង​ម្នាក់​ ហើយ​នាង​ក៏​មិន​ត្រូវ​ការ​អ្វី​ច្រើន​ ក្រៅ​ពី​សុភមង្គល​ដែរ៕

ប្រភព៖ jaynestars   ប្រែសម្រួល៖ អន​ សុភក្រ្តា

អត្ថបទពេញនិយម