Land Rover Defender​ ​ម៉ូដែល​ ​២០១៩​ ​រាង​តូច​ ​ពណ៌​ឆើត​កាលីប​អស់​ស្ទះ

  • 2017-10-19 03:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Gerry McGovern​ ​នាយក​ផ្នែក​រចនា​របស់​ក្រុមហ៊ុន​ ​Land Rover​ ​ទើប​បញ្ចេញ​នូវ​រូបរាង​រថយន្ត​ ​Land Rover Defender​ ​ម៉ូដែល​ឆ្នាំ​ពី​ ​២០១៩​ ​ដែល​មាន​ការ​រចនា​ខុស​ប្លែក​ទាំង​ស្រុង​ពី​ត្រកូល​មុន​ៗ​នៃ​រថយន្ត​នេះ។

ស្ថិត​ក្នុង​ការ​រចនា​ប្លែក​ទាំង​ស្រុង​ដែល​គេ​ហៅ​ថា​ ​All-new Land Rover Defender​ ​ហើយ​មាន​ឈ្មោះ​សម្គាល់​ថា​ ​"hell-bent”​ ​ដែល​ផលិត​ពិសេស​ផ្ដោត​លើ​ភាព​លេចធ្លោ​នៃ​ការ​ច្នៃ​ប្រឌិត, ការ​ប្រើប្រាស់​គ្រប់​ស្ថានភាព​ផ្លូវ​ ​និង​ម៉ាស៊ីន​ដ៏​ខ្លាំង។

ផលិត​ចេញ​មក​ពី​រ​ជម្រើស​ដែល​មាន​ដូច​ជា​ម៉ាស៊ីន​សាំង​ ​និង​ម៉ាស៊ូត​ ​ស៊ីឡាំង​ ​៤​ ​ហើយ​មាន​ម៉ូដែល​អាច​បើក​ដំបូល​ ​និង​ម៉ូដែល​ដំបូល​ជិត។ រថយន្ត​​នេះ​ ​នឹង​ប្រឡូក​ចូល​ទីផ្សារ​រថយន្ត​អន្តរជាតិ​នៃ​ដើម​ឆ្នាំ​ ​២០១៩​ ​អម​ជា​មួយ​នឹង​ជម្រើស​ពណ៌​ដ៏​ស្រស់​ឆើតឆាយ​ ​ខុស​ប្លែក​ពី​ ​Land Rover Defender​ ​បច្ចុប្បន្ន៕

ចុចអានបន្ត ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ