ញាក់​សាច់!​ ​Lens 50mm F/1.1​ ​លក់​តែ​ ​១៧០​ ​ដុល្លារ

  • 2017-10-19 04:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ដែល​និយម​ប្រើប្រាស់​កាមេរ៉ា​ទាំង​ ​DSLR​ ​និង​ ​Mirrorless​ ប្រាកដ​ជា​ដឹង​ហើយ​ថា​តម្លៃ​ ​Lens​ ​ដែល​មាន​ ​Aperture​ ​កាន់​តែ​ធំ ​គឺ​កាន់​តែ​ថ្លៃ​ ​ខណៈ​ ​Lens​ ​ខ្លះ​ដល់​រាប់​ពាន់​ដុល្លារ។

ប៉ុន្តែ​ថ្មី​នេះ​មាន​ ​Lens​ ​មួយ​ម៉ូដែល​ម៉ាក​ ​Kamlan​ ​ប្រភេទ​ ​50mm f/1.1​ ​ដែល​ជួយ​ឲ្យ​ផលិត​រូបភាព​ដែល​មាន​ ​Bokeh​ ​ដ៏​ទាក់ទាញ​នោះ​ ​ត្រូវ​ក្រុមហ៊ុន​ដាក់​លក់​ក្នុង​តម្លៃ​តែ​ ​១៧០​ ​ដុល្លារ ​តែ​ប៉ុណ្ណោះ​ ​(បរទេស)​ ។ Lens​ ​ខាង​លើ​នេះ​ ​ផលិត​សម្រាប់​កាមេរ៉ា​ដូចជា​ប្រភេទ​ ​Sony E mount, Canon EOS-M, Micro Four Thirds​ ​និង​ ​Fujifilm X។

រូប​រាង​ដូច​ទៅ​នឹង​ ​Lens​ ​បុរាណ​ ​មាន​តួ​ខ្លួន​ផលិត​ពី​លោហៈ​ ​ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​មេកានិច​មិន​អាស្រ័យ​ឌីជីថល​ ​ពោល​គឺ​មិន​មាន​ ​Autofocus​ ​ហើយ​ការ​កំណត់​កម្រិត​ ​Aperture​ ​ត្រូវ​បង្វិល​ផ្ទាល់​ដៃ៕

ចុចអានបន្ត ៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ