BIGBANG នឹង​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​ជា​​ថ្មី​បន្ទាប់​ពី​រឿង​អាស្រូវ​របស់ T.O.P

  • 2017-10-19 07:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​គាំ​ទ្រ​ភាគ​ច្រើន​ជឿ​ជាក់​ថា​បន្ទាប់​ពី​​ការ​ប្រគំ​តន្ត្រី​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​២០១៧​​កន្លង​ទៅ​គឺ​ជា​ពេលវេលា​ចុង​ក្រោយ​ហើយ​ដែល​ពួក​គេ​បាន​មើល​ការ​ប្រ​គុំ​តន្ត្រី​របស់​​ក្រុម​ចម្រៀងBIGBANG ក្នុង​ប្រទេស​កូរ៉េ។​

ប៉ុន្តែ​ផលិតកម្ម YG បាន​ធ្វើ​នឹង​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​ជា​​ថ្មី​ព្រោះ BIGBANG នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​​មាន​ឈ្មោះ​ថា “BIGBANG 2017 CONCERT IN SEOUL” នៅ​ថ្ងៃ​ទី ៣០-៣១​ ខែ​ធ្នូ នៅ​ Gocheok Sky Dome ទី​ក្រុង​ Seoul។ ការ​ប្រ​គុំ​តន្ត្រី​របស់ BIGBANG ​មាន​សមាជិក​ចំនួន​៤​នាក់​តែ​ប៉ុណ្ណោះ​ខណៈ​ T.O.P មិន​បាន​ចូល​រួម​ជាមួយ​ពួក​គេ​នោះ​ទេ។

អាល់ប៊ុម "MADE"

គួរ​បញ្ជាក់​ថា​បន្ទាប់​ពី​ចេញ​អាល់ប៊ុម ​"Made” ដើម្បី​អបអរ​ខួប​១០ឆ្នាំ​របស់​គេ​កាល​ពី​ឆ្នាំ​មុន​មក​ សមាជិក​ BIGBANG ទាំង​អស់​រវល់​ផលិត​បទ​ចម្រៀង​ទោល​​របស់​ខ្លួន​ដែល​រួម​មាន​ G-Dragon អាល់ប៊ុម “Kwon Ji-yong”, Taeyang អាល់ប៊ុម “White Night” និង Daesung អាល់ប៊ុម “D-Light 2” នៅ​ឯ​ប្រទេស​ជប៉ុន​ ចំណែក​ឯSeungri រវល់​ច្រើន​រឿង​ជំនួញ​រួម​ទាំង​អាជីព​ជា Dj សម្រាប់ T.O.P វិញ​គឺ​ចូល​បម្រើ​ទ័ព​ ប៉ុន្តែ​ដោយ​សារ​មាន​រឿង​អាស្រូវ​គ្រឿង​ញៀន​ផ្ទុះ​ឡើង​ពេល​នេះ​បាន​ផ្អាក​ពី​យោធា​សម្រាក​នៅ​ផ្ទះ​៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន​ សុភក្រ្តា