បុរស​ចិត្ត​ធម៌​វ័យ ២៨ ឆ្នាំ ត្រូវ​ស្លាប់​ ដោយ​សារ​ទូរសព្ទ​មួយ​គ្រឿង

  • 2017-10-20 01:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Abdul Samad ដែល​ត្រូវ​គេ​ស្គាល់​ជា​អ្នក​ធ្វើ​ការ​ស្ម័គ្រចិត្ត បង្រៀន​ក្មេងៗ​អភិវឌ្ឍ​ជំនាញ​កុំព្យូទ័រ​នៅ​មជ្ឈមណ្ឌល Dragon Hall Trust នា​ទីក្រុង London បាន​ស្លាប់​កាល​ពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី ១៦ តុលា។​

យោង​តាម​សារព័ត៌មាន Dailymail ដំបូង​មាន​ចោរ​ពីរ​នាក់ ជិះ​ម៉ូតូ​មក​តាម​ឆក់ iPhone 7 ពី​គាត់ ប៉ុន្តែ​ដោយ​សារ​ការ​ប្រតាយប្រតប់​គ្នា ចង់​ដណ្ដើម​ទូរសព្ទ​មក​វិញ ជនរងគ្រោះ​ត្រូវ​បាន​គេ​ប្រើ​កាំបិត​ចាក់​ចំ​បេះដូង. នេះ​បើ​ផ្អែក​តាម​សាក្សី​ប្រាប់​ឲ្យ​ដឹង។

ភ្លាមៗ​គាត់​បាន​ព្យាយាម​រត់​ទៅ​ផ្ទះ​ឪពុកម្ដាយ​ដែល​នៅ​ក្បែរ​នោះ ជា​អកុសល​ទោះ​ប្អូន​ប្រុស​ព្យាយាម​ចេញ​មក​ជួយ​ទប់​ឈាម​ក្ដី ប៉ុន្តែ​បុរស​ចិត្ត​ធម៌​ខាង​លើ​បាន​ស្លាប់​បាត់បង់​ជីវិត​រួច​ទៅ​ហើយ។

បើ​តាម​ការ​លើក​ឡើង​ពី​ប៉ូលិស​ប្រចាំ​តំបន់ ចូល​មក​ទល់​ព្រឹក​ថ្ងៃ​អង្គារ ប៉ុន្មាន​ម៉ោង​ក្រោយ​កើតហេតុ ក៏​ចាប់​បាន​ជន​សង្ស័យ ២ រូប​មាន​វ័យ ១៧ និង ១៨ ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត។

​​​​អ្នក​ចាត់ការ​ទូទៅ​នៃ​មជ្ឈមណ្ឌល Dragon Hall បាន​ប្រាប់​ថា " Abdul ​ពិត​ជា​ល្អ​ជាមួយ​ក្មេងៗ​ណាស់ ហើយ​គាត់​ព្យាយាម​ពន្យល់​ក្បោះក្បាយ​ដល់​ពួក​គេ ទាំង​ការ​ជំរុញ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​លើ​ការ​សិក្សា​កូដ"។

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ idropnews   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា