វិភាគ​! ជុំ​វិញ​​ការ​ចែក​ផ្លូវ​គ្នា​រវាង​លោក Leo និង​ជម្រើស​ជាតិ

  • 2017-10-20 02:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Lornardo Vitorino ​បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​យប់​មិញ​នេះ បន្ទាប់​ពី​ចូល​ដឹក​នាំ​កាល​ពី​ដើម​ឆ្នាំ​២០១៧។ ​ទន្ទឹម​នឹង​ការ​ចាក​ចេញ​នេះ​ សហព័ន្ធ​​មិន​ទាន់​ចេញ​លិខិត​ផ្លូវ​ការ​នៅ​ឡើយ ​ហើយ​ក៏​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការណ៍​​ថា ​ការ​​ចែក​ផ្លូវ​​គ្នា​នេះ​​​ត្រូវ​បាន​​សហព័ន្ធ​បណ្ដេញ​ចេញ​ឬ​​​លោក​សុំ​លាឈប់។ ​សម្រាប់​ព័ត៌មាន​នេះ​សប្បាយ​សូម​ធ្វើ​ការ​វិភាគ​ជូន​ដូច​ខាង​ក្រោម៖

១-លោក Leonardo Vitorino ត្រូវ​សហព័ន្ធ​បណ្ដេញ​ចេញ៖

​​បើ​តាម​ប្រភាព​ច្បាស់​ការ​មួយ​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​បាន​បណ្ដេញ​លោក Leonardo Vitrino ចេញ​ ដោយសារ​លទ្ធផល​ដែល​ទទួល​បាន​មិន​ល្អ​ប្រសើរ។ និយាយ​រួម​តាំង​​​ពី​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រួប​នេះ​ចូល​កាន់​ទើប​តែ​ឈ្នះ អាហ្វហ្គានីស្ថាន​ មួយ​ប្រកួត​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​គឺ​ចាញ់​ទាំង​អស់។

លោក Lornardo Vitorino

**២-​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ចង់​ឲ្យ​លោក​ឈប់**

​ក្រោយ​ដឹក​នាំ​ទទួល​បរាជ័យ​ផ្ទួន​ ​​​​លោក​ត្រូវ​​បាន​វាយ​ប្រហារ​តាម​រយៈ​​​បណ្ដាញ​សង្គម​ Facebook ​យ៉ាង​ខ្លាំង​​ទាម​ទារ​ឲ្យ​​ចុះ​ចេញ​ពី​តំណែង។ មួយ​ចំណុច​ទៀត​គឹ​ក្រោយ​​សម្រេច​​កាត់​ឈ្មោះ​កីឡាករ​​ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ ចេញ​ពី​ជម្រើស​ជាតិ​លោក​ក៏​ត្រូវ​បាន​វាយ​ប្រហារ​តាម​រយៈ​ Facebook ​ពី​សំណាក់​កីឡាករ​មួយ​ចំនួន​ផង​ដែរ។ ​​ប៉ុន្តែ​​គ្រូ​បង្វឹក​រូប​នេះ​បាន​ឆ្លើយ​​ជា​មួយ​អ្នក​គាំទ្រ​វិញ​ថា អនាគត​របស់​លោក​គឺ​​សម្រេច​ទៅ​លើ FFC ។

អ្នកគាំទ្រ​កម្ពុជា

៣- ចំណាប់​អារម្មណ៍​លោក Leonardo

​​​បើ​តាម​សម្ដី​ ឬ គំនិត​របស់​​គ្រូ​បង្វឹក​រូប​នេះ​​ធ្លាប់​បាន​និយាយ​កន្លង​មក​ថា​​ នៅ​ស្រលាញ់​​កម្ពុជា និង​ចង់​ដឹក​នាំ​ក្រុម​មួយ​នេះ​បន្ត​ទៀត។ ពិសេស​គឺ​លោក​ចង់​ជួយ​ក្រុម​នេះ​ឲ្យ​មាន​ការ​រីក​ចំរើន​មុន​ពេល​លោក​ចាក​ចេញ។ បើ​តាម​សម្ដី​មួយ​ឃ្លា​ដែល​លោក​​បាន​និយាយ​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រោយ​ត្រឡប់​ពី​ប្រទេស​វៀតណាម​ថា « ខ្ញុំ​កាន់​ក្លឹប​​ណា​ក៏​ជោគជ័យ​ដែរ ហេតុ​អី​មិន​អាច​ជួយ​កម្ពុជា​ឲ្យ​ជោគជ័យ​បាន ? » ។ ​ការ​លើក​ឡើង​បែប​នេះ​ជា​​លក្ខណៈ​សំនួរ​។

​សម្រាប់​​​គ្រូ​បង្វឹក​ថ្មី​ដែល​ចូល​ខ្លួន​ជំនួស​លោក​ Leonardo Vitorino គឺ​លោក ​ Kazunori Ohara ​ជន​ជាតិ​ជប៉ុន​ នឹង​ដឹក​នាំ​បណ្ដោះ​អាសន្ន៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​