ក្មេងប្រុសអាយុទើប ១០ខែ មានទម្ងន់ស្មើក្មេងអាយុ៩ឆ្នាំ ព្រោះឃ្លានមិនចេះបាត់

  • 2017-10-20 08:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ជនជាតិ​ម៉ិកស៊ិក​ម្នាក់ មាន​ឈ្មោះ​ថា Luis Manuel មក​ពី​ទីក្រុង Tecoman ភាគ​ខាងលិច​រដ្ឋ Colima ទើប​តែ​មាន​អាយុ ១០ខែ​ប៉ុណ្ណោះ ប៉ុន្តែ​បែរ​ជា​មាន​ទម្ងន់​ស្មើ​ក្មេង​អាយុ ៩ឆ្នាំ​ទៅ​វិញ ដោយសារ​តែ​រូប​គេ ឃ្លាន​មិន​ចេះ​បាត់។

កុមារា Luis Manuel

បច្ចុប្បន្ន​នេះ កុមារា Luis មាន​ទម្ងន់​រហូត​ដល់​ទៅ ៣០គីឡូក្រាម​ឯណោះ។ កាល​ពី​អាយុ ១ខែ រូប​គេ​អាច​ស្លៀក​សំលៀក​បំពាក់​ក្មេង​អាយុ ២ឆ្នាំ​ទៅ​ហើយ ព្រោះ​តែ​ទំហំ​ចង្កេះ​របស់​គេ បាន​រីក​ធំ​យ៉ាង​ឆាប់​រហ័ស។

ក្រុម​វេជ្ជបណ្ឌិត​មាន​ការ​ព្រួយបារម្ភ​ថា កុមារា Luis មាន​រោគសញ្ញា​ម្យ៉ាង​ហៅ​ថា Prader-Willi ដែល​ជា​ជំងឺ​មិន​អាច​ព្យាបាល​បាន ហើយ​អាច​បណ្តាល​ឲ្យ​កុមារ​គាំង​បេះដូង​ផង​ដែរ។ មិនតែប៉ុណ្ណោះ ជំងឺ​ហ្សែន​ដ៏​កម្រ​នេះ ថែម​ទាំង​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ជាច្រើន រួម​ទាំង ជំរុញ​ឲ្យ​ញ៉ាំ​អាហារ​ប្រចាំ , កាត់​បន្ថយ​ការ​លូតលាស់ និង កាត់​បន្ថយ​សាច់ដុំ ទៀត​ផង។

យ៉ាងណាមិញ គ្រួសារ​ដែល​មាន​ភាព​ក្រ​ខ្សត់ របស់​កុមារា Luis បាន​បង្កើត​មូលនិធិ​មួយ ដើម្បី​រៃ​អង្គាស​លុយ​ព្យាបាល​ជំងឺ​កូន​ប្រុស​របស់​ពួកគេ ប្រសិន​បើ​ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​បញ្ជាក់​ថា Luis កើត​ជំងឺ​នោះ​មែន។

ទោះ​ជា​យ៉ាង​ណា គេ​ជឿជាក់​ថា Luis អាច​ជា​កុមារ​ធាត់​បំផុត​លើ​ពិភពលោក ប៉ុន្តែ​មិន​ទាន់​មាន​កំណត់ត្រា ដើម្បី​បញ្ជាក់​ពី​ការ​អះអាង​នេះ​ឡើយ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម