ពាន​រង្វាន់ ​ AEON Youth League ​ចាប់​ផ្ដើម​ជ្រើសរើស​ក្រុម ប្រកួត​រដូវ​កាល​ទី​២

  • 2017-10-22 03:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​នៅ​រដូវ​កាល​ទី​១​មក ​ពាន​រង្វាន់​យុវជន ​ AEON Youth League ​នឹង​បង្កើត​កម្មវិធី​ប្រកួត​រដូវ​កាល​ទី​២​បន្ដ​ទៀត ​ដោយ​មាន​កម្រិត​អាយុ​ក្រោម ១៧ឆ្នាំ អាយុ​ក្រោម ១៥ឆ្នាំ អាយុ​ក្រោម ១៣ឆ្នាំ អាយុ​ក្រោម ១១ឆ្នាំ និង​ក្រុម​បាល់ទាត់​នារី​ផង​ដែរ។

​ពាន​រង្វាន់​ខាង​លើ​រដូវ​កាល​ទី​២ ដែល​នឹង​ត្រូវ​ជ្រើសរើស​ក្រុម​យុវជន​មាន​ថ្នាក់​ដឹកនាំ​ត្រឹមត្រូវ​ដូចជា​៖ អ្នក​ដឹក​នាំ​ក្រុម ​គ្រូបង្គោល​ ​និង​មាន​ការ​ហ្វឹកហាត់​ទៀងទាត់។ ​ក្រុម​ដែល​មាន​ចំណាប់​អារម្មណ៍ និង​ មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ត្រឹម​ត្រូវ​ហើយ​អាច​បំពេញ​លក្ខខណ្ឌ​ខាង​លើ​បាន សូម​ថ្នាក់​ដឹកនាំ​ក្រុម​នីមួយ​ៗ​(ដោយ​មានសមាជិក២រូប : អ្នក​ដឹកនាំ​ក្រុម និង គ្រូបង្គោល) អញ្ជើញ​មក​ចូល​រួម​ប្រជុំ និង សម្រេច​ជ្រើសរើស​គណៈកម្មការ​នៃ​ការ​ប្រកួត​ និង ចុះ​បញ្ជី​ឈ្មោះ។ កម្មវិធី​ប្រជុំ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​កីឡដ្ឋាន RSN ​វេលា​ម៉ោង ៩:០០​ព្រឹក ថ្ងៃ​ពុធ​ទី​ ២៥ ខែ​តុលា ​ឆ្នាំ​២០១៧។

អត្ថបទ៖ មុន្នីរម្យ