Huawei បើក​ឲ្យ​កុម្ម៉ង់ Huawei nova 2i ស្តុក​ទី​២ ជាមួយ​តម្លៃ និង​កាដូ​ពិសេស

  • 2017-10-22 10:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ជោគ​ជ័យ​លើ​ស្តុក​ទី​១ រួច​មក Huawei ប្រចាំ​កម្ពុជា បាន​បើក​ទទួល​កុម្ម៉ង់ Smartphone Huawei nova 2i ស្តុក​ទី២ ជាមួយ​តម្លៃ ៣២៩ដុល្លារ ព្រម​ទាំង​ឲ្យ​កាដូ​ដូចជា ដង​ថត​រូប កាស ក្រវិល​ទម្រ​ទូរសព្ទ អាវយឺត ស៊ីម Smart និង​កញ្ចប់​ធំហ្មង ១២សប្តាហ៍ ហើយ​អាច​ទទួល​ទូរសព្ទ​បាន​ចាប់​ពី​ថ្ងៃ​ទី៥-១០ វិច្ឆិកា ២០១៧។

លោក អែម យុទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់​ខ្ពស់ Huawei ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ "មក​ទល់​ពេល​នេះ ស្តុក​ទី១ យើង​ទទួល​បាន​ការ​កក់​ទុក​មុន​ច្រើន លើស​ពី​ការ​រំពឹង បើ​ទោះ​បី HUAWEI nova 2i ពុំ​ទាន់​បង្ហាញខ្លួន​ជា​ផ្លូវការ​ក៏ដោយ"។

Huawei nova 2i ជា Smartphone មាន​កាមេរ៉ា៤ (ភ្លោះ​មុខ ភ្លោះ​ក្រោយ) ដំបូង​គេ​បង្អស់ ហើយ​មាន​លក្ខណៈ​សម្បត្តិ​ដូចជា៖

  • អេក្រង់ ៥,៩អ៊ីញ កម្រិត 2K (1080*2160)
  • កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP ជាមួយ​នឹង Smart Selfie Toning Flash ហើយ​កាមេរ៉ា​ភ្លោះ​ក្រោយ​វិញ 16MP/2MP
  • បន្ទះ​ឈីប Octa-core Kirin 659
  • RAM 4GB និង ROM 64GB
  • ថាមពល​ថ្ម 3,340mAh និង​មាន​ស៊ីម ២

ចង់​ដឹង​កាន់​តែ​ច្បាស់​ពី Huawei nova 2i និង​ប្រូម៉ូសិន ចូល​ទៅ​ផេក​ហ្វេសប៊ុក Huawei Mobile ឬ​មើល​វីដេអូ​ខាង​ក្រោម៖

ដោយ៖ វិទូ