ក្រុមហ៊ុន​ Google ​នឹង​បង្កើត​ "ទីក្រុង​បច្ចេកវិទ្យា​" ​ក្នុង​ប្រទេស​កាណាដា​

  • 2017-10-20 12:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sidewalk Labs ​ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​មេ​របស់​ Google ​គឺ​ Alphabet ​នឹង​សង់​ទីក្រុង​បច្ចេកវិទ្យា​ក្នុង​ក្រុង​ Toronto ប្រទេស​កាណាដា​ក្នុង​គោល​បំណង​ដើម្បី​ប្រែ​ក្លាយ​ ទីក្រុង​ជាប់​ទឹក​សមុទ្រ​មួយ​នេះ​ទៅ​ជា​តំបន់​​ប្រមូល​ផ្តុំ​ដោយ​បច្ចេកវិទ្យា​ឆ្លាតវៃ​។

គម្រោង​មាន​ឈ្មោះ​ថា​ Sidewalk Toronto ​ដែល​នឹង​ចាយ​លុយ​ប្រមាណ​ ៥០ ​លាន​ដុល្លារ​ដើម្បី​ចាប់ផ្តើម​គម្រោង​ ត្រូវ​បាន​ស្វាគមន៍​ដោយ​នាយក​រដ្ឋមន្ត្រី​កាណាដា​លោក​ Justin Trudeau។ តំបន់​ Quayside ​ក្នុង​ក្រុង​ Toronto ​មាន​ទំហំ​សរុប​ ៣,២ គីឡូម៉ែត្រ​ការ៉េ​គឺ​ជា​តំបន់​ទីក្រុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ធំ​ជាង​គេ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​។

គោល​បំណង​របស់​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៥ ​Sidewalk Labs ​នឹង​នាំ​យក​បច្ចេកវិទ្យា​ Wi-Fi ​ល្បឿន​លឿន​ ការ​បំពាក់​សេនស័រ​រាប់​លាន​ប្រភេទ​ ប្រភព​ថាមពល​ប្រកប​ដោយ​និរន្តភាព​ និង​រថយន្ត​បើកបរ​ស្វ័យ​ប្រវត្តិ​ជា​ដើម​ ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​នឹង​លក់​ផលិត​ Hardware ​និង​ Software ​ទៅ​កាន់​ទី​ក្រុង​ហើយ​និង​ដោះស្រាយ​បញ្ហា​ដូចជា​ការ​កកស្ទះ​ ជាតិពុល​និង​ការកកកុញ​មនុស្ស​ច្រើន​ជា​ដើម​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ Samedy