ធ្លាយ​រាង​​ OnePlus 5T ​រាង​ក្រោយ​នៅ​ដដែល​ ប៉ុន្តែប្ដូរ​អេក្រង់

  • 2017-10-21 02:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​រំពឹង​ថា​ OnePlus នឹង​ប្រកាស​ចេញ​ OnePlus 5T ដែល​ជា​ការ​អាប់ដេត​ចេញ​ពី​ OnePlus 5 ដូច​ជា​ OnePlus 3T ដែល​អាប់ដេត​ចេញ​ពី​ Oneplus 3 អ៊ីចឹង​ដែរ។

ត្បិត​ថា​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ពី​វត្តមាន​ OnePlus 5T ប៉ុន្តែ​មាន​រូបភាព​​មួយ​សន្លឹក​បាន​លេច​ចេញ​មក​ ដែល​ធ្វើ​ឲ្យ​គេ​យល់​ថា​ជា​រូបរាង​របស់​ OnePlus 5T។ បើ​តាម​រូបភាព​បង្ហាញ​ថា​ OnePlus 5T នៅ​តែ​មាន​ទម្រង់​ដូច​ OnePlus 5 ដែរ​ ដោយ​គ្រាន់​តែ​បាន​ប្ដូរ​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​មក​ផ្នែក​ខាង​មុខ​ និង​មាន​ការ​កែ​ប្រែ​​ផ្នែក​ខាង​មុខ​ដោយ​មាន​គែម​អេក្រង់​ស្ដើង​ជាង​មុន។

យ៉ាងណាៗ​គេ​នៅ​មិន​អាច​ជឿ​ជាក់​បាន​ ១០០% ឡើយ​ចំពោះ​រូបភាព​ខាង​លើ ដូច​នេះ​មាន​តែ​រង់​ចាំ​តាម​ដាន​បន្ត​ទៀត​ពី​ក្រុមហ៊ុន​ OnePlus ប៉ុណ្ណោះ។ បញ្ជាក់​ថា​ OnePlus 3T ប្រកាស​ចេញ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៦ ដូច​នេះ​ប្រសិន​បើ​មាន​ OnePlus 5T មែន​ នោះ​វា​នឹង​អាច​ប្រកាស​ចេញ​ក្នុង​ខែ​វិច្ឆិកា​ដូច​គ្នា៕​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង